​ប្រទេស​វៀតណាម មាន​ស្រ្តី​ជាប់​​ងារជា​​មហាសេដ្ឋី​មុនគេ​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​

សង្គម​និង​សេដ្ឋកិច្ច

លោក​ស្រី Nguyen Thi Phuong Thao ​ត្រូវ​បានទស្សនាវដ្តី​ Forbes ដាក់​ងារ​ឲ្យ​ជា​មហាសេដ្ឋី​ទី ២ នៅប្រទេស​វៀតណាម បន្ទាប់ពី​ម្ចាស់ក្រុមហ៊ុន​ Vingroup លោក Pham Nhat Vuong។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកស្រី Nguyen Thi Phuong Thao វ័យ ៥០ ឆ្នាំ​ជា​ស្រ្តី​តែ​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង ៦ រូប​របស់​វៀតណាម។ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air និង​ជា​អនុប្រធាន​ធនាគារ HDBank ផង​ដែរ ខណៈ​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី​គឺ​ស្ថិត​ក្នុង​ទំហំ ២,៧ ពាន់​លាន​ដុល្លារ និង​ឈរ​នៅ​លេខ​រៀង ១ ១៤៨ ទូទាំង​ពិភពលោក។

Phuong Thao គឺ​ជា​នារី​ដំបូង​ដែល​វិវត្ត​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​មុនគេ​នៅ​អាស៊ីអាគ្នេយ៍​ និង​ថែមទាំង​រក្សា​តំណែង​នៅ​ក្នុង​បញ្ជី​មនុស្ស​ស្រី​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ទាំង ១០០ នាក់​របស់ទស្សនាវដ្តិ៍ Forbes ថែមទៀត។

ក្រឡេក​ទៅ​មើល​ប្រវត្តិ​សិក្សា​របស់​នាយក​ប្រតិបត្តិ Vietjet Air ក៏​មិន​ធម្មតា​ដែរ​ គឺ​អ្នកស្រី​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទីក្រុង Moscow ហើយ​អំឡុង​ពេល​សិក្សា អ្នកស្រី​ក៏​ធ្វើការ​ជួញដូរ​ទំនិញ​រវាង​សហភាព​សូវៀត និង​ជប៉ុន កូរ៉េខាងត្បូង​ និង​ហុងកុង ហើយ​ស្ថិត​ត្រឹម​វ័យ ២១ ឆ្នាំ​អ្នកស្រី​មាន​ទំហំ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​ ខណៈ​បច្ចុប្បន្ន​ទំហំ​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​គឺ​ប្រមាណ ២,៣ ពាន់​លាន​ដុល្លារ៕

ប្រភព: Citypassguide