ទំហំពាណិជ្ជកម្មទ្វេភាគីរវាង សឹង្ហបុរី-កម្ពុជា បានកើនឡើង បើទោះជួបវិបត្តិកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មសរុបទ្វេភាគី នាំចេញ-នាំចូលក្នុងរយៈពេល ៥ ខែ មករា ដល់ ឧសភា ឆ្នាំ ២០២១ មាន ទឹក ប្រាក់ សរុប ចំនួន ៤,៦១៣.៤ លានដុល្លាសិង្ហបុរី(៣,៤១៧.៣ លានដុល្លាសហរដ្ឋអាមេរិក) បានកើនឡើង ១៤២.៣៣ % បើធៀបនឹងរយៈពេល ៥ ខែ ដូចគ្នា ឆ្នាំ ២០២០ ដែល មានទឹកប្រាក់ចំនួន ១,៩០៣.៧ លានដុល្លាសិង្ហបុរី (១,៤១០.១ លានដុល្លាសហរដ្ឋអាមេរិក)។ នេះបើយោងតាមការឲ្យដឹងពីការិយាល័យអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Cambodia’s Commercial office Singapore បានបន្តថា ទំហំពាណិជ្ជកម្ម សរុបទ្វេភាគីសិង្ហបុរី-កម្ពុជា នាំចេញ-នាំចូលក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់សរុបចំនួន ៣៨៦.៤ លានដុល្លាសិង្ហបុរី (២៨៦.២ លានដុល្លាសហរដ្ឋអាមេរិក) បានធ្លាក់ចុះ ៣៩.២២ % បើធៀបនឹង ទំហំពាណិជ្ជកម្ម សរុប ខែ មេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៦៣៤.៥ លានដុល្លាសិង្ហបុរី (៤៧០.០ លានដុល្លា សហ រដ្ឋ អាមេរិក)។

ដោយឡែកសម្រាប់ ការនាំចេញទៅកម្ពុជាក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់ចំនួន ៣៣៧.៨ លាន ដុល្លា សិង្ហបុរី(២៥០.០ លានដុល្លាអាមេរិក) បានថយចុះ ៤៥.៩៨ % បើធៀបនឹង ខែមេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៦២៥.៤ លានដុល្លាសិង្ហបុរី (៤៦៣.២ លាន ដុល្លា អាមេរិក)។ ចំពោះការនាំចូលពីកម្ពុជាក្នុងខែ ឧសភា ឆ្នាំ ២០២១ មានទឹកប្រាក់ចំនួន ៤៨.៦ លានដុល្លា សិង្ហបុរី (៣៦.០ លានដុល្លាអាមេរិក) បានកើនឡើង ៤៣៤.០៦ % បើធៀបនឹង ខែ មេសា ឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ៩.១ លានដុល្លាសិង្ហបុរី (៦.៧ លានដុល្លាអាមេរិក)។

សឹង្ហបុរីក៏បាននាំចេញទៅកម្ពុជាក្នុងរយៈពេល ៥ ខែនេះ មានទឹកប្រាក់ចំនួន ៤,៥២៥.១ លាន ដុល្លា សិង្ហបុរី (៣,៣៥១.៩២ លានដុល្លាអាមេរិក) បានកើនឡើង ៤៧៣.៨១ % បើធៀបរយៈពេល ៥ ខែដូចគ្នា ឆ្នាំ ២០២០ មានទឹកប្រាក់ចំនួន ៧៨៨.៦ លានដុល្លាសិង្ហបុរី (៥៨៤.១ លានដុល្លាអាមេរិក) ។

ហើយការនាំចូលពីកម្ពុជាក្នុងរយៈពេល ៥ ខែនេះ មានទឹកប្រាក់ចំនួន ៨៨.៣ លានដុល្លាសិង្ហបុរី (៦៥.៤០ លានដុល្លាអាមេរិក) បានថយចុះ ៩២.០៨ % បើធៀប នឹង រយៈពេល ៥ ខែដូចគ្នាឆ្នាំ ២០២០ ដែលមានទឹកប្រាក់ចំនួន ១,១១៥.១ លានដុល្លាសិង្ហបុរី (៨២៦.០ លានដុល្លាអាមេរិក)៕