ជីបម៉ុង​ប្រើ​យុទ្ធសាស្រ្ត​ពីរ​ ហ៊ានវិនិយោគ​លុយ​រយ​លាន​​ដុល្លារ​បើក​ផ្សារទំនើប​

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ជីបម៉ុង នៅតែបន្តសម្រុកបោះទុនវិនិយោគសាងសង់គម្រោងផ្សារទំនើបទាំង ៤ ទីតាំងរបស់ខ្លួន ជាមួយទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បន្ត​វិនិយោគលើ​ការ​បើក​អាជីវកម្ម​​ផ្សារ​ទំនើប ក្រុមហ៊ុន​បាន​ឈរ​លើ​ហេតុផល​និង​យុទ្ធសាស្រ្ត២សំខាន់។

បើ​តាម​លោក អាកណុល ឌុយហ្រ្វេន (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា​ យុទ្ធសាស្រ្ត ជីបម៉ុង រីថែល មាន​ ២សំខាន់ គឺទាក់ទាញម៉ាកយីហោល្បីៗអន្តរជាតិមកក្នុងទីផ្សារទំនើបរបស់ខ្លួន និង​បង្កើតម៉ាកយីហោផ្ទាល់​ខ្លួនសម្រាប់ផលិតផលចាំបាច់ ដែលប្រកបដោយគុណភាព និងច្នៃប្រឌិត។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏​បាន​លើក​​មូលហេតុចម្បងមួយ​ចំនួន​ទៀត​។ កត្តាទី១ គឺភាពរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលមានពហុពាណិជ្ជកម្មនៅក្នុងគ្រុបក្រុមហ៊ុនដ៏ធំ គឺមានទំនាក់ទំនងបំពេញឲ្យគ្នាទៅវិញទៅមក រាប់ចាប់ពីការផ្សព្វផ្សាយដល់ការដោះដូរផលិតផលគ្នាទៅវិញទៅមក តួយ៉ាងគម្រោងផ្សារទំនើបជីប ម៉ុង ជាមួយ ជីប ម៉ុង ទីណាមានជីប ម៉ុងលែន ទីនោះមានផ្សារទំនើប ជីប ម៉ុង ហើយយើងក៏មានធនាគារ ជីប ម៉ុង ដែលអាចផ្តល់នូវទុនកម្ចីដល់ដៃគូពាណិជ្ជកម្មដែលចង់ពង្រីកសាខារបស់ពួកគេនៅក្នុងផ្សារទំនើបរបស់យើងបានផងដែរ។ កត្តាទី២ គឺទីផ្សារវិស័យលក់រាយ នៅកម្ពុជា កំពុងតែអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងលឿន ហើយក្នុងរយៈពេល ៣ឆ្នាំទៅមុខ នឹងមានកំណើនឡើងទ្វេរគុន រួមជាមួយនឹងការប្រកួតប្រជែងខ្លាំង ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់ម្ចាស់ម៉ាកយីហោផលិតផលល្បីផ្សេងៗ ក្នុងការពង្រីកវិសាលភាពនៃពាណិជ្ជកម្មរបស់ពួកគេ៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ