មន្រ្តី​សុខាភិបាល​​បង្ហាញ រោគ​សញ្ញា​កូវីដ​កម្រិត​ស្រាល មាន ៣ ចំណុចសំខាន់ ​​អាច​កត់​សម្គាល់បាន

សង្គម​និង​សេដ្ឋកិច្ច

លោក​ ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថ្លែង​ក្នុង​សន្និសីទ​នៅព្រឹកនេះថា អ្នក​កើត​កូវីដ​កម្រិត​ស្រាល មានរោគសញ្ញា ៣ ចំណុចសំខាន់ ​ដែល​អាច​កត់​សម្គាល់​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោគសញ្ញាទាំង ៣ នេះ ​សម្គាល់​អ្នក​មាន​កូវីដ​កម្រិត​ស្រាល​មាន​៖

ទី១៖ កម្តៅ​មិន​លើស​ពី​ ៣៧.៥ ឬ​លើ ៣៧.៥ ​តិចតួច
ទី​២៖ ចង្វាក់​ដង្ហើម​ធម្មតា​ចន្លោះ​ពី​ ១៤ ទៅ ២០ ដង​ក្នុង​មួយ​នាទី មិន​មាន​សភាព​ដង្ហក់​ ឬ​ញាប់​ខុស​ពី​ប្រក្រតី។
ទី៣៖ ស្មារតី​អ្នកជំងឺ​នៅ​ហ្នឹង​ហ្ន​ល្អ​ ការ​ហូបចុក ការ​រស់នៅ​ធម្មតា អាច​ធ្វើការ​បាន​ មិនមាន​សញ្ញាញ​សង្ស័យ​ថា​មាន​កូវីដ ១៩៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ