ឥណ្ឌាស្នើឲ្យកម្ពុជា ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនដែលបានវិនិយោគក្នុងវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បានស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមជំនួសពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១៣ ខែកក្ដដា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកស្រីនិយាយថា ការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ លោកស្រីក៏បញ្ជាក់ផងដែរអំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេសដើម្បីចូលរួមអោយបានច្រើន។

បើតាមលោកស្រី កិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។

លោក វេង សាខុន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការបន្តជួយជ្រោមជ្រែងដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួងដើម្បីស្នើសុំថវិការអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្មក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។

លោករដ្ឋមន្រ្តីបានស្នើអោយលោកស្រីជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមអោយជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម៕