ស្រស់​សង្ហា​រ​មិន​ចាញ់​តួកុនទេ កូនប្រុសទាំង ៣ នាក់​​អភិបាលខេត្តព្រៃវែង នាំយក​គ្រឿង​បរិភោគ​ទៅចែកក្មេងកំព្រា​

Uncategorized

លោកជំទាវ ជា ផល្គុន ភរិយា​ឯកឧត្តម​​អភិបាល​ខេត្តព្រៃវែង ជា​ សុមេធី បង្ហោះ​រូប​ជាច្រើន​សន្លឹក​ ពេល​ដែលកូនប្រុស​ទាំង​៣របស់​លោកជំទាវ នាំ​គ្រឿង​បរិភោគ​ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ក្រុងព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកប្រើប្រាស់​នៅលើ​បណ្តាញ​សង្គមបាន​សរសើរ​​រូបរាងកូនប្រុស​របស់​ថ្នាក់​ដឹកនាំ​ខេត្តព្រៃវែងពិតជា​ស្រស់សង្ហារមិន​ចាញ់តារា​ភាពយន្ត​នោះទេ។

បើ​តាមលោកជំទាវ ជា ផល្គុន​បាន​សរសេរ​បង្ហោះ​ថានៅ​រសៀលថ្ងៃ ១០ កក្កដា​ថា កូនប្រុសរបស់នាងខ្ញុំទាំងបីនាក់ សុផានី សុផាណា និងសុផារ័ត្ន បាននាំយកនំភីហ្សា និងភេសជ្ជះ ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ក្រុងព្រៃវែង ក្នុងបរិយាកាសប្រកបដោយភាពរីករាយ៕