៨ ប្រទេសជាគោលដៅទីផ្សារសំខាន់របស់កម្ពុជាក្នុងការនាំដំណាប់ស្វាយទៅកាន់បានជាង ១ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយថា គោលដៅទីផ្សារក្រៅប្រទេសរបស់កម្ពុជាក្នុងការនាំដំណាប់ស្វាយទៅកាន់ចំនួន ៨ប្រទេស ក្នុងនោះមាន ចិន ជប៉ុន កូរ៉េ ហ្វីលីពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមក្រសួងកសិកម្ម ដំណាប់ស្វាយកម្ពុជានៅពេលបច្ចុប្បន្ននេះ បាន​ដណ្តើម​ចំណែកទីផ្សារនាំចេញទៅកាន់បរទេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើងជិត២០០ភាគរយ មានភាពល្អប្រសើរជាងឆ្នាំកន្លង បើទោះបីមានការគំរាមកំហែងពីការរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ។

ជាមួយគ្នានេះផងដែរ ក្នុងចំណោមដំណាប់ស្វាយជាង ១ម៉ឺន២ពាន់៧០០តោន ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារ ប្រទេសចិនជាង ១ម៉ឺន ៤០០តោន ជប៉ុនជាង ៥០០តោន កូរ៉េខាងត្បូងជិត ១៤តោន ហ្វីលីពីនជាង ៦០០តោន ថៃជាង ១ពាន់តោន សហរដ្ឋអាមេរិកជាង ៥តោន វៀតណាមជិត ៧៧តោន និង អង់គ្លេសជាង ១៦តោន។

ក្រសួងកសិកម្មបានរាយការណ៍ថា រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញដំណាប់ស្វាយបានជាង១ម៉ឺន២ពាន់៧០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន១៩៨,៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើការទាក់ទាញ វិនិយោគលើវិស័យកសិកម្ម បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករដាំស្វាយក្នុងស្រុក និងកម្មករបម្រើការងារក្នុងរោងចក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ផងដែរ៕