បុរីសុវណ្ណភូមិ សាងសង់តាមគោលគំនិត «តិច គឺច្រើន» ដំបូងគេនៅកម្ពុជាលក់តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើង

ទិញលក់ សង្គម​និង​សេដ្ឋកិច្ច

ស្ថិតក្នុងតំបន់ដ៏កំពុងមានសក្ដានុពល មានទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋគ្រប់បែបយ៉ាង និងជិតគម្រោងអភិវឌ្ឍន៍តូចធំជាច្រើន បុរីសុវណ្ណភូមិ កំពុងស្ថាបនាចេញជាសហគមន៍រស់នៅ ដ៏លេចធ្លោរមួយ នៅលើផ្ទៃដីប្រមាណជាង ៣០ ហិចតា។ ទីតាំងគម្រោងផ្ទះចម្រុះរបស់បុរីសុវណ្ណភូមិ មានទីតាំងនៅ ឃុំសំបួរមាស ជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទី ពីស្ពានលេខ9។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកគ្រប់គ្រងបុរីសុវណ្ណភូមិ លោក សៅ សុខនី បានបង្ហាញចំណាប់អារម្មណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយថា៖ «បុរី សុវណ្ណភូមិ បានសម្លឹងឃើញពីតម្រូវការរបស់ប្រជាជនក្នុងសម័យថ្មីនេះ ត្រូវការ រស់នៅក្នុងបរិស្ថានស្អាត មានផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាពជាចម្បង ដើម្បី ផ្ដល់ជូននូវរសជាតិជីវិតដែលស្រស់បំព្រងនៃរុក្ខជាតិបៃតង ជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យពោរ បង្កើតសុមង្គល និងសុខភាពល្អក្នុងគ្រួសារ នៅទីតាំងដែលមានខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធពីទន្លេសាប និងទន្លេមេគង្គ ដែលជាតំបន់មានសក្តានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើននៅជាយរាជធានីភ្នំពេញ»។

បន្ថែមពីនេះ បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។

បុរីសុវណ្ណភូមិ ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង ឬរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល) មានតម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត ហើយនៅក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េសម្រាប់លម្ហែកាយ និងជុំវិញបុរីមានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍មានរងដាំបន្លែ ក្នុងសហគមន៍ ។

ចំពោះគុណភាពសំណង់ និងគ្រឿងបរិក្ខាគឺមានស្ដង់ដារខ្ពស់ស្របតាមទីផ្សារ ហើយមានលក្ខខណ្ឌបង់ប្រាក់និងបង់រំលស់អំណោយផលផងដែរ ។ អតិថិជនរបស់បុរីអាចបង់រំលស់ផ្ទះជាមួយធនាគារដៃគូរ ដោយអាចស្នើកម្ចី បានដល់ ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។

បុរីសុវណ្ណភូមិ សាងសង់លើទំហំដី ៣០ហិកតា នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9។

បុរីសុវណ្ណភូមិ ជាគម្រោងអភិវឌ្ឍដ៏ធំមួយនៃ ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ជាប្រភេទដីឡូតិ៍ ផ្ទះពាណិជ្ជកម្ម វីឡាទោលដូចជា៖ ផ្ទះល្វែងពាណិជ្ជកម្ម វីឡាទោល Deluxe A វីឡាទោល Deluxe B វីឡាទោល Deluxe B1, B2, B3, និង BX។ បុរីនេះ អភិវឌ្ឍន៍ឡើងតាមបែបផែនរស់នៅលោកប៉ែកអឺរ៉ុប មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ មានសួន និងទីធ្លាជុំវិញផ្ទះក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរនូវលំនៅឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងសុភមង្គល៕ រូបភាព៖ sabay