ABA ទទួលបាន​ពាន​រង្វាន់​ជា​ធនាគារឆ្នើម ៨ ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ ABA បាន​ទទួល​ពាន​រង្វាន់​ជា “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021” ពី​ទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គណៈវិនិច្ឆ័យរបស់​ទស្សនាវដ្តី៍​ Euromoney វាយតម្លៃធនាគារ​ ABA លើ ៤ ចំណុចធំៗ​ជា​ធនាគារឌីជីថល និងធនាគារអនឡាញ​នាំមុខ​គេ​នៅ​កម្ពុជា៖

  • ការបន្តអភិវឌ្ឍផលិតផលសេវាធនាគាររូបវន្តសំខាន់ៗរបស់ ABA គឺកម្មវិធី ABA Mobile
  • ការដាក់ឲ្យប្រើប្រាស់មុខងារ គណនីរហ័ស សម្រាប់អ្នកដែលមិនទាន់ជាអតិថិជន
  • ការដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile និង
  • ការកែប្រែប្រព័ន្ធធនាគារអនឡាញសម្រាប់អាជីវកម្ម

ទ្រព្យសកម្ម​ធនាគារ ABA កើន 40% ក្នុងឆ្នាំ 2020 សម្រេចដល់ 6.1 ប៊ីលានដុល្លារអាមេរិក, បញ្ញើកើន 43% សម្រេចដល់ 4.9 ប៊ីលានដុល្លារអាមេរិក, និងកម្ចីដុលកើន 39% សម្រេចដល់ 3.8 ប៊ីលានដុល្លារអាមេរិក។

ការឈ្នះពានជា​ធនាគារ​ឆ្នើមឆ្នាំ​ ២០២១ នេះ ​ជា​ឆ្នាំទីប្រាំបីជាប់ៗគ្នាដែល ABA ទទួលបានពីទស្សនាវដ្តីហិរញ្ញវត្ថុមួយនេះ។

ពានរង្វាន់ឧត្តមភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992។ ពានរង្វាន់ប្រចាំឆ្នាំទាំងនេះ គ្របដណ្ដប់លើផលិតផលសកលជាង 20 ប្រភេទ ពានរង្វាន់លំដាប់ថ្នាក់ឧត្តមប្រចាំតំបន់ និងធនាគារឆ្នើមនៅបណ្ដាប្រទេសប្រមាណ 100 ប្រទេសទូទាំងពិភពលោក៕