ម្សិលមិញសមត្ថកិច្ចខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែង

សង្គម​និង​សេដ្ឋកិច្ច

សមត្ថកិច្ចខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ មួយកន្លែងរកឃើញម៉ាស៊ីនខួង ចំនួន៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ នៅថ្ងៃទី២៥ ខែកក្កដាម្សិលមិញ ចំណុចត្រពាំងធំ ភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមត្ថកិច្ច បានលួចលាក់ដាក់ម៉ាស៊ីនខួង ដើម្បីយករ៉ែ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវដឹង ទើបឈានដល់ការរុករកឃើញ ម៉ាស៊ីនខួង(រ៉ែ) ចំនួន៣គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

កម្លាំងអាវុធហត្ថ បានបញ្ជាក់បន្ថែមថា ពេលនេះកំពុងតែបន្តរុករកម៉ាស៊ីនខួង និងសម្ភារៈបម្រើឲ្យបទល្មើសខុសច្បាប់បន្ថែមទៀត។ ចំណែកជនសង្ស័យ ចំនួន៦នាក់ សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ ដោយកំពុងតែបន្តនីតិវិធីនៅឡើយ៕