ការងើបឡើងវិញនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងជំរុញកំណើន ខណៈវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្មនឹងចូលរួមចំណែកបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានឹងជំរុញកំណើនមួយចំនួន ខណៈការស្ទុះងើបឡើងវិញនៅក្នុងផលិតកម្មឧស្សាហកម្ម ផលិតកម្ម និងកសិកម្មនឹងចូលរួមចំណែកបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

តាមការព្យាករណ៍​របស់​ធនាគារ ADB ក្នុង​ឆ្នាំ២០២១ ​ផលិតកម្មឧស្សាហកម្ម​អាចនឹង​កើនឡើងជាង ៧% ក្នុង​ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យ​កាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និង​ទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំង​កំណើន​នៃ​ឧស្សាហកម្ម​ធនស្រាលផ្សេងទៀត ដូចជាផលិតផល​អេឡិចត្រូនិច និង​កង់។

វិស័យកសិកម្ម​អាច​នឹង​កើនឡើងជាង១% ដោយសារ​មាន​កំណើន​ផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផល​ទៅប្រទេសចិន។ រីឯវិស័យ​សេវាកម្ម​នឹង​ងើបឡើង​ក្នុង​ល្បឿនយឺត​ប្រមាណ​៣%​ នៅឆ្នាំ២០២១ និងជាង៦%​ក្នុង​ឆ្នាំ២០២២។

សម្រាប់លោកស្រី Sunniya Durrani-Jamal​ បានលើកឡើងថា វិស័យទេសចរណ៍ទំនងជានឹងងើបឡើងវិញទោះបីជាមិនដល់កម្រិតមុនពេលមានករណីជម្ងឺរាតត្បាតចាប់ផ្តើមក៏ដោយ ដែលអាចចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ។

ADB ព្យាករណ៍​ថា​​គ្រួសារនិង​​ក្រុមហ៊ុន​ឯកជន​នឹង​​បន្តជួប​វិបត្តិ​បើទោះបី​សេដ្ឋកិច្ចជាតិ​​អាច​​ងើប​ឡើង​វិញ​​ក្នុង​ឆ្នាំ​២០២១ក្តី

លោកស្រីបានយល់ស្របថាការដកការរឹតត្បិតការធ្វើដំណើរនឹងក្លាយជាកត្តាកំណត់ចុងក្រោយក្នុងការកំណត់ពេលវេលាស្តារវិស័យទេសចរណ៍ឡើងវិញ។

បើតាមលោកស្រី ទេសចរណ៍ធុរកិច្ចអាចនឹងទទួលបានមុនពេលទេសចរណ៍កម្សាន្តដោយសារតែទិដ្ឋាការពិសេសដែលអាចអនុញ្ញាតបាន។ អត្រាចាក់វ៉ាក់សាំងសកលក៏នឹងដើរតួនាទីក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍និងសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នា​នេះ​វិស័យ​អចលនទ្រព្យអាចនឹង​ងើបឡើងវិញ​ដែរ ដោយ​មាន​និន្នាការស្រដៀងគ្នា​នឹង​វិស័យឧស្សាហកម្ម​សំណង់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដែល​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៨ ខែមេសា អោយ​ដឹង​ថា បើតាម​​ការព្យាករណ៍ ​​សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​កើន​ឡើង​វិញ​​ចំនួន ៤% ក្នុង​ឆ្នាំ២០២១ និង​ជាង ៥% ​ក្នុង​ឆ្នាំ​២០២២៕