គួរឱ្យស្រលាញ់ណាស់ ឧកញ៉ា អ៊ឹង គីមហុង បង្ហាញម៉ូដផ្ទះវីឡាដ៏ស្កឹមស្កៃបំពេញបំណងឧត្ដមភរិយា

ជុំវិញ​ឧកញ៉ា

ថ្មីៗនេះ លោកឧកញ៉ា អ៊ឹង គីមហុង ទើបតែបានបង្ហាញប្លង់ផ្ទះវីឡាគំរូដ៏ស្រស់ស្អាតរបស់ខ្លួនមួយកន្លែងជូនភរិយាជាទីស្រលាញ់ គឺលោកជំទាវ សុខ ស្រីអូន ដែលទើបតែបុកគ្រោះកាលពីចុងខែមិថុនា កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ាវ័យក្មេងរូបនេះ បានសរសេររៀបរាប់ថា៖ «វីឡាជំទាវតូចប៉ងប្រាថ្នាបានដូចបំណងហើយ»។ យ៉ាងណាមិញ ឧកញ៉ា អ៊ឹង គីមហុង មិនបានបញ្ជាក់ច្បាស់ពីទីតាំង និងព័ត៌មានលម្អិតផ្ទះវីឡាដ៏ស្រស់ស្អាតរបស់ខ្លួននោះទេ គ្រាន់តែបង្ហោះរូបប៉ុន្មានសន្លឹកនេះប៉ុណ្ណោះ។ វីឡារបស់លោក គឺជាប្រភេទវីឡាម៉ូដទំនើប បែបទំនើបទាន់សម័យ មានអាងហែលទឹកនៅចំហៀងផ្ទះ និងមានរោងហាត់ប្រាណដាច់ដោយឡែក និងកន្លែងចតរថយន្តនៅពីក្រោមនោះផ្ទាល់តែម្ដង។

គម្រោងផ្ទះវីឡាទើបបុកគ្រឹះរបស់ ឧកញ៉ា អ៊ឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក NETRA Architects ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ។  

គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង គីមហុង គឺជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស នៃក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក និងមានមុខជំនួញជាច្រើនផ្សេងទៀតក្នុងដៃ។ លោកត្រូវបានមហាក្សត្រ​ ផ្តល់គោមរងារ ជាឧកញ៉ា  កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ៕