ប្រវត្តិសាស្ត្រ​ហើយ​តំណែង CEO ទទួលប្រាក់​បៀវត្ស​មួយ​ឆ្នាំ​ជិត ៧ ពាន់លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ថា តំណែង​ជា CEO គឺ​រមែង​ទទួល​បាន​ប្រាក់ខែ​ ឬ​ប្រាក់​ប្រចាំឆ្នាំ​ច្រើន​បំផុត​ប្រចាំ​ក្រុមហ៊ុន ហើយ​បើ​នៅ​ប្រទេស​កំពូលៗ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដូចជា សហរដ្ឋ​អាមេរិក​ទៀត​នោះ ប្រាក់ខែ​របស់ CEO គឺ​កាន់តែ​ច្រើន​លើសលុប​ជាមិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ល្បី Bloomberg បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ចង់​ជាប់​ឈ្មោះ​ជា CEO មាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​នោះ ត្រឹម​ ២២០ លាន​ដុល្លារ​/ឆ្នាំ​ គឺ​អ្នក​នឹង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី Top 10។

តែ​សម្រាប់​ CEO ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​គឺ Elon Musk ដោយ​កាលពី​ឆ្នាំទៅ Tesla បាន​ផ្ដល់​ប្រាក់​ប្រមាណ ៦,៧ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រាក់​ប្រចាំឆ្នាំ​របស់ CEO រូប​នេះ ដែល​ច្រើន​ជាង​សឹងតែ​ ១២ ដង​នៃ​ប្រាក់​ប្រចាំ​ឆ្នាំ​របស់​លោក Mike Pykosz ដែល​ជា CEO ទី​២ មាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។​

ខាង​ក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ CEO ទាំង ១០ រូប​មាន​ប្រាក់ខែ​គិត​ជា​ប្រចាំឆ្នាំ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក៖

  1. Elon Musk – CEO ក្រុមហ៊ុន Tesla ទទួល​បាន​ប្រមាណ ៦,៧ ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  2. Mike Pykosz – CEO ក្រុមហ៊ុន Oak Street Health ទទួល​បាន​ប្រមាណ ៥៦៨ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  3. Trevor Bezdek –  CEO ក្រុមហ៊ុន GoodRx ទទួល​បាន​ប្រមាណ ៤៩៧ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  4. Douglas Hirsch – CEO ក្រុមហ៊ុន GoodRx ទទួល​បាន​ប្រមាណ ៤៩៧ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  5. Eric Wu –  CEO ក្រុមហ៊ុន Opendoor Technologies ទទួល​បាន​ប្រមាណ ៣៨៨ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  6. Alex Karp –​ CEO ក្រុមហ៊ុន Palantir Technologies ទទួល​បាន​ប្រមាណ ៣៧០ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  7. Geoffrey Price –  COO ក្រុមហ៊ុន Oak Street Health ទទួល​បាន​ប្រមាណ ៣៥៦ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  8. Tim Cook – CEO ក្រុមហ៊ុន Appleទទួល​បាន​ប្រមាណ ២៦៥ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  9. Griffin Meyers –  CMO ក្រុមហ៊ុន Oak Street Health ទទួល​បាន​ប្រមាណ ២២១ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ
  10. Chad Richison – CEO ក្រុមហ៊ុន Paycom Software ​ទទួល​បាន​ប្រមាណ ២២០ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ៕

ប្រភព: Celebritynetworth