ស្គាល់​និយមន័យ​ឲ្យ​ច្បាស់​ពន្ធប្រថាប់ត្រា​ អ្នកទិញ​លក់ដីធ្លី

សង្គម​និង​សេដ្ឋកិច្ច

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ដែលបានបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រា និងបានប្រកាសឱ្យប្រើ ដោយក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា៖ ការទិញលក់ ឬការដោះដូរ ឬ ការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន) ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជា អចលនទ្រព្យនោះបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីរួចរាល់ក្ដី (មានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង) ឬពុំបានចុះបញ្ជីក្ដី (គ្មានប័ណ្ណកម្មសិទ្ធិ ឬប្លង់ទន់) ។ ពន្ធនេះ ត្រូវបានប្រមូលជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការ អភិវឌ្ឍមូលដ្ឋាន។

ពាក្យ​គន្លឹះ​សំខាន់ៗដែងតែងតែប្រើប្រាស់​ការ​ការ​បង់ពន្ធ​​អចលនទ្រព្យ៖

“អចលនទ្រព្យ” សំដៅដល់ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង) ឬពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ ឬប្លង់ទន់)។

“រង្វង់ញាតិ” សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៖
– រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត
– រវាងប្តីនិងប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត
– រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
– រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ
-រវាងយាយ-តាក្មេកនិងចៅប្រសារ។

“ប្រទានកម្ម” សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឱ្យញាតិដោយមិនយកថ្លៃ។

“សន្តតិកម្ម” សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឱ្យញាតិ តាមរយៈ៖
– បណ្តាំជាលាយលក្ខណ៍អក្សរ ករណីបានទំនាស់ ឬ
– បញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬ
– សាលក្រម ឬសាលដីកាតុលាការ ករណីមានទំនាស់។

អត្ថបទក្រោយឧកញ៉ាញូស៍នឹងលើកពី​ការលើកលែងពន្ធអចលនទ្រព្យ​ ដើម្បី​សិក្សាស្វែងយល់បន្ថែម​ទៀត៕