ក្រុមហ៊ុនជីបម៉ុង​របស់ អ្នកឧកញ៉ា លាងឃុន​ចាប់ផ្តើមបើក​លក់គម្រោង​ខុនដូប្រណិត​ដំបូង​បង្អស់​របស់​ខ្លួន​ហើយ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ដើម្បីបំពេញតម្រូវការនៃការរស់នៅបែបថ្មីនិងទាន់សម័យរបស់មនុស្សសម័យថ្មី ក្រុមហ៊ុនអភិវឌ្ឍន៍ ជីប ម៉ុង លែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​របស់​របស់ អ្នកឧកញ៉ា លាងឃុន បានបើកលក់គម្រោង «ផាក លែន ខុនដូ ធីខេ» ដែលមានទីតាំងស្ថិតក្នុងតំបន់ពាណិជ្ជកម្មសំខាន់នៃខណ្ឌសែន សុខ ហើយកាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានទីតាំងតាមបណ្តោយផ្លូវម៉ុងរិទ្ធី គម្រោងខុនដូដំបូងបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺជាប្រភេទខុនដូប្រណិតមានកម្ពស់ ២៦ បំពាក់ទៅដោយលក្ខណៈពិសេសជាច្រើនសម្រាប់បំរើដល់ការរស់នៅបែបថ្មីនិងទាន់សម័យ។
 

«ផាក លែន ខុនដូ ធីខេ» គឺជាខុនដូដំបូងបង្អស់នៅកម្ពុជាដែលមានសួនច្បារលើ អាកាសសម្រាប់លម្ហែកាយ  បូករួមជាមួយនឹងផ្លូវសម្រាប់រត់ហាត់ប្រាណលើអាកាស។ ក្រៅពីនេះ ខុនដូនេះ ក៏មានអាងហែលទឹកទំហំធំ៦ម៉ែត្រគុណ៤០ម៉ែត្រ ចំណតរថយន្តកម្ពស់បួនជាន់ សួនកុមារធំទូលាយ ក្លឹបហាត់ប្រាណទំនើប កន្លែងធ្វើការរួមគ្នា (Co-working Space) និងទីលានលើអាកាស (Sky Pavillion) សម្រាប់រៀបចំកម្មវិធីជួបជុំផ្សេងៗ។ 

ថ្លែងក្នុងពិធីបើកការលក់ខាងលើ លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖ «ផាក លែន ខុនដូ ធីខេ ត្រូវបានបង្កើតឡើងបន្ថែមពីលើប្រភេទគម្រោងលំនៅដ្ឋានផ្ទះវីឡា និងហ្សបហោស៍ របស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់មនុស្សសម័យថ្មីដែលនិយមជ្រើសយកលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានផាសុខភាព សុវត្ថិភាព សេវាកម្មចម្រុះ ទីតាំងអំណោយផល និងជាពិសេស ការស្នាក់នៅដែលប្រកបដោយស្តង់ដារ»។

ថ្លែងអំពីការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ខាងមុខនេះ លោក លាង ហេនរី ក៏បានបញ្ជាក់ថា «ផាក លែន ខុនដូ ធីខេ» ត្រូវបានសាងសង់ពីស្ថាបត្យកម្មដ៏ល្អឯកដើម្បីផ្តល់លំនៅឋាន ដ៏រឹងមាំ និង ទំនើបទាន់សម័យជូនអតិថិជន។

ជាមួយនឹងការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីព័ត៌មាននៃគម្រោងខាងលើជូនដល់អតិថិជនប្រកបដោយសក្តានុពលរបស់ក្រុមហ៊ុន លោក តេង កុយទ្រី អ្នកគ្រប់គ្រងផ្នែកលក់របស់ជីប ម៉ុង លែន បានឲ្យដឹងថាការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងទីផ្សារខុនដូគឺដោយសារក្រុមហ៊ុនមើលឃើញឱកាសមួយចំនួនដូចជា១)មនុស្សជំនាន់ក្រោយគឺគាត់ចង់សាកល្បងរស់នៅជីវិតបែបថ្មីក្នុងខុនដូ ២) ទីតាំងល្អ ដែលបច្ចុប្បន្នការផ្គត់ផ្គង់ខុនដូក្នុងខណ្ឌសែន សុនមានត្រឹមប្រមាណជា ១៤ ភាគរយ និង ៣) តម្រូវការលំនៅដ្ឋានសមរម្យសម្រាប់គូស្វាមីភរិយាថ្មី។ 

សម្រាប់ការបើកលក់អគារទីមួយដែលមានជាង ១៣០០ យូនីត ក្រុមហ៊ុននឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់ ៥ ភាគរយ និងការផ្តល់ជូនការបង់រំលស់ឥតការប្រាក់រហូតដល់ ២ ឆ្នាំទៀតផង ដោយបង់ត្រឹមតែ ៤៩៩ ដុល្លារអាមេរិក ក្នុងមួយខែ។