លឿនឡើង ត្រូវ​ការ​ប្រឡងជ្រើសរើស​មន្រ្តី​ច្រើន​នាក់តាមក្រសួង​ស្ថាប័ន​នៅ​ក្រសួង​យុត្តិធម៌

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមុខងារសាធារណៈ បាន​ប្រកាស​ជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលពី​ការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចំនួន ៧៩កន្លែង​ ចូលក្នុង​ការ​ប្រឡង​ជ្រើសរើស​​ក្នុង​ក្រសួង ស្ថាប័ន​ទាំង ៨ របស់ក្រសួងយុត្តិធម៌។ ការ​ប្រឡង​នេះ​សម្រាប់បេក្ខជន​ក្របខ័ណ្ឌប្រភេទ ក និង​ខ លើ​មុខ​ជំនាញ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ នីតិសាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងធនាគារហិរញ្ញ​វត្ថុ​អភិវឌ្ឍន៍សេដ្ធកិច្ច គណនេយ្យនិងហិរញ្ញវត្ថុ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក-លក្ខខណ្ឌជ្រើសរើស

១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២. បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
៣. លក្ខខណ្ឌអាយុ ត្រូវបានកំណត់ក្នុងផែនការឆ្នាំ ដូចមានខាងក្រោម៖

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌ
– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៥ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររងឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៤ឆ្នាំ។

៤. ចំពោះបេក្ខជនជាមន្ត្រីរាជការ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

-បេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងពីប្រធានក្រសួង ស្ថាប័នសាមី។ ក្រោយពេល ប្រឡងជាប់ជាស្ថាពរ នៅតាមក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ហើយត្រូវបានរៀបចំផ្ទេរក្របខ័ណ្ឌទៅកន្លែងថ្មី បេក្ខជន ជាមន្ត្រីរាជការត្រូវបានរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ។

៥. មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ
៦. ចំពោះបេក្ខជនជានារី ជនពិការ និងអ្នករស់នៅតំបន់ដាច់ស្រយាល ត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្ត
៧. សញ្ញាបត្រ ឬ លិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិតជំនាញ ត្រូវបានដាក់វិធានការដូចខាងក្រោម៖

– ករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬ លិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យ ប្រវត្តិ ទោះបីជាបេក្ខជននោះប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នណាមួយក៏ដោយ

– ចំពោះសញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ជា ភាសាជាតិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។