កម្រិត​​ «អ្នក​​ឧកញ៉ា»​ ថ្នាក់ធំជាង​ «ឧកញ៉ា» នៅ​ស្រុក​ខ្មែរ​មាន​អ្នក​ណា​ខ្លះ?

ជុំវិញ​ឧកញ៉ា

មិន​ទាន់​មាន​តួលេខផ្លូវការ​​​ពី​គោរមងារ​អ្នក​ឧកញ៉ាជា​ឥស្សរជន​កំពូល ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រនៅឡើយ។ ​គោរមងារឧកញ៉ាមាន ៣ ថ្នាក់គឺ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ គោរមងារ​ «ឧកញ៉ា​» មាន​មិន​ក្រោម​ ១ ពាន់​នាក់​នោះទេ។ ដោយឡែកគោរមងារ «អ្នក​ឧកញ៉ា» ​មិន​ទាន់​មាន​តួលេខ​ឬ​ឯកសារ​បង្ហាញ​ជាក់លាក់នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់ថា «ឧកញ៉ា» គឺមានស័ក្តិតូចជាង «អ្នកឧកញ៉ា»។ រីឯ «អ្នកឧកញ៉ា» គឺមានស័ក្តិតូចជាង «លោកអ្នកឧកញ៉ា»។ ចំពោះគោរមងារ «លោកអ្នកឧកញ៉ា» មិន​ទាន់​មានការ​អះអាង​​បុគ្គលឬឥស្សរជន​កំពូលណា​បាន​ទទួល​គោរមងារដ៏ខ្ពង់ខ្ពស់​បំផុត​នេះដែរ គឺមាន​ត្រឹមកម្រិត​ ឧកញ៉ា និង​អ្នក​ឧកញ៉ា ប៉ុណ្ណោះ។

ឧកញ៉ាញូស៍នឹង​បង្ហាញ​បុគ្គលដែលទទួលបានគោរម្យងារកម្រិត​ អ្នកឧកញ៉ា ដែល​ជា​ថ្នាក់​កម្រិត​ទីពីរនៃ​ឧកញ៉ា៖

អ្នកឧកញ៉ា ថេង ប៊ុនម៉ា

អ្នក​ឧកញ៉ា ថេង ប៊ុនម៉ា ជា​អ្នក​ជំនួញ​ចាស់ទុំ​ជា​អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែល​ជា​​ម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥ដ៏​ល្បី​ Intercon នៅ​ជិត​ផ្សារ​ដើមគ។ សេដ្ឋីធ្លាប់មាន​ដាច់​គេ​ក្នុង​អំឡូង​ទសវត្សន៍​ឆ្នំា ១៩៨០ និង ២០០០ បានទទួលមរណៈភាព​នៅ​ឆ្នាំ២០១៦ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។

អ្នក​ឧកញ៉ា គិត ម៉េង

ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលក្រុមហ៊ុនអាជីវកម្ម​មិន​ក្រោម ៥០ ក្នុង​ដៃ ហើយក៏​​ជា​ម្ចាស់​ស្ថានីយទូរទស្សន៍​ស៊ីធីអិន រួម​ទាំ​ងក្រុមហ៊ុន​បណ្តាញទូរសព្ទ​សែលកាត។

អ្នក​ឧកញ៉ា សុខ គង់

អ្នក​ឧកញ៉ា សុខ គង់ ជាមហាសេដ្ឋី​និងជាអ្នកជំនួញ​ដ៏មានឥទ្ធិពល ជាម្ចាស់​​សម្ព័ន្ធ​ក្រុមហ៊ុនសូគីម៉ិចគ្រុប (SOKIMEX GROUP) ដែល​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់

អ្នក​ឧកញ៉ា​លី យ៉ុងផាត់ ត្រូវ​បាន​គេ​ស្គាល់​ជាអ្នក​ជំនួយ​មក​ពី​ខេត្តកោះកុង ហើយ​ដែល​គេដាក់រហ័សនាម​ «ស្តេចកោះកុង»។ មហាសេដ្ឋី​មាន​ងារ​ជា​អ្នក​ឧកញ៉ា មិន​សូវ​ជា​ចេញ​មុខ​ចេញ​មាត់​ច្រើនទេ តែ​គេ​ដឹង​ថា​សេដ្ឋី​មាន​លុយ​រយ​លាន​នេះ​ ក្តោបក្តាប់​មុខជំនួញ​មិន​តិច​ទេ​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ហើយ​នៅ​ខេត្ត​កោះក្រុង​ក្រុមហ៊ុន​ធំៗ​សុទ្ធតែ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកជំនួយ​មួយ​នេះ។

អ្នកឧកញ៉ា ហុង ពីវ

​បើនិយាយពី​អ្នកឧកញ៉ា ហុង ពីវ គេ​ស្គាល់ច្រើន​បំផុត​ពី​គម្រោង​បុរី​ពិភពថ្មី។ អ្នក​ឧកញ៉ា​រូប​នេះ​លេចធ្លោ​លើ​មុខជំនួញអចលនទ្រព្យ​​គម្រោង​អភិវឌ្ឍ​បុរី​ពិភពថ្មី​ ដែល​មានការ​គាំទ្រ​ និង​ពង្រីក​ស្ទើរ​តែ​គ្រប់​ផ្លូវ​ជាតិ​ចេញ​ចូលក្នុង​រាជធានី​ភ្នំពេញ។

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា

អតីត​ជាពលករ​តែ​ប៉ុន្មានឆ្នាំសោះ​ឡើង​ងារ​ជា​ឧកញ៉ា និង​ក្រោយ​មក​ត្រូវ​បាន​រដ្ឋាភិបា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដំឡើង​ងារ​ពី​ឧកញ៉ា​ឡើង​ជា​អ្នក​ឧកញ៉ា​ថែម​ទៀត​កាល​ពីដើម​​ឆ្នាំ ២០២១។ ឧកញ៉ា​វ័យក្មេង​​ច្រើន​ដាក់​ខ្លួន​នេះ ​រកស៊ី​លើ​ផ្នែក​អចលនទ្រព្យ​ពុះ​ដីឡូ​ និង​សង់​ផ្ទះលក់ ហើយក៏​ឧស្សាហ៍​ចេញ​មុខ​ជួយ​សង្គម ជាពិសេស​នៅ​ពេល​មានការ​អំពាវនាវ​ពី​រដ្ឋាភិបាល ក្នុង​ការ​ស្វែងរក​ការឧបត្ថម្ភ​ផ្សេងៗ។

អ្នក​ឧកញ៉ា ភាព ហៀក អ្នក​ឧកញ៉ា លាង ឃុន អ្នក​ឧកញ៉ា លាង ម៉េង

ក្រុម​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន​ជីប ម៉ុងគ្រុប ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ។ ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា លាង ម៉េង អគ្គនាយក ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុងគ្រុប  ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០។

អ្នក​ឧកញ៉ា ពុង ឃាវសែ

ឧកញ៉ា ពុង ឃាវសែ គឺជាពាណិជ្ជករ​មាន​ឥទ្ធិពល​ ​​ជា​ម្ចាស់​សម្ព័ន្ធ​សហគ្រាស​កាណាឌីយ៉ា ដែល​ទទួល​បាន​គម្រោង​អភិវឌ្ឍ​ធំៗ​ដូចជា​ទីក្រុង​កោះពេជ្រ ទីក្រុង​ជ្រោយ​ចង្វា តំបន់​​អភិវឌ្ឋ​កោះនរា និង​គម្រោងព្រលានយន្តហោះ​ភ្នំពេញថ្មី​នៅខេត្តកណ្តាល។

អ្នកឧកញ៉ា ហេង សិទ្ធី 

អគ្គនាយកក្រុមហ៊ុន Maritime Group គឺជាអ្នកជំនួញវ័យក្មេងមួយ ទទួលបាននូវភាពជោគជ័យខ្លាំង ប៉ុន្តែលោកហាក់មិនសូវបង្ហាញមុខនៅទីសាធារណៈនោះទេ។

អ្នកឧញ៉ា ហូលិក តាន់ឌីហ្សូណូ

ជាសហគ្រិនរូបនេះ​បាន​ទទួលបានគោរមងារជា​អ្នកឧញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ មាន​ម្ចាស់​ក្រុមហ៊ុន ម៉ារីថាមឌីវេឡុបម៉ិនគ្រុបដែលជាក្រុមហ៊ុនមេធំមាន​ដូចជា រីស៊ត Sea Sense លំដាប់ផ្កាយនៅលើកោះស្រមោច ខេត្តព្រះសីហនុ ធនាគារ​ ឯកទេស​ ម៉ារីថាម  ក្រុមហ៊ុនផ្នែកសំណង់ និងមានក្រុមហ៊ុនមួយចំនួនផ្សេងទៀត។

អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង  អ្នកឧកញ៉ា សំអាង វឌ្ឍន:

អ្នកឧកញ៉ាទាំង៣រូប ត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ អ្នកឧកញ៉ាសំ អាង ជា​ម្ចាស់អគារពាណិជ្ជកម្ម វឌ្ឍនៈនៅកណ្ដាលទីក្រុងភ្នំពេញ ជាម្ចាស់សួនឧស្សាហកម្មវឌ្ឍនៈ ដែលមានបណ្ដុំរោងចក្រជាច្រើន ម្ចាស់ធនាគារវឌ្ឍនៈ ហើយក៏កំពុងអភិវឌ្ឍន៍រោងចក្រផលិតស្រាបៀមួយផងដែរ។ អ្នកឧកញ៉ាឈុន លាង គឺជាភរិយារបស់អ្នកឧកញ៉ា សំអាង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattanac Capital។ អ្នកឧកញ៉ាសំអាង វឌ្ឍនៈ គឺជាកូនបង្កើតរបស់អ្នកឧកញ៉ា សំ អាងនិង អ្នកឧកញ៉ា ឈុន លាង ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាម្ចាស់សណ្ឋាគារ រ៉ូសវូដ នៅលើកំពូលអគារវឌ្ឍនៈកាពីថល ជាសណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជា។

អ្នកឧកញ៉ា លី​ ហួរ​

អ្នក​ឧកញ៉ា លី ហួរ ជាអ្នកជំនួញជើងចាស់​រកស៊ីជាង ៣០​ឆ្នាំ។ ដោយចាប់ផ្តើម​មុខ​របរ​ពី​ហាង​ប្តូរ​ប្រាក់ រហូត​មាន​ក្រុមហ៊ុន​សម្ព័ន្ធ​ជាង ១០។ មានជំនួញ​ជាច្រើន តែថ្មីៗ​នេះ​អ្នក​ឧកញ៉ា​​បាន​ពង្រីក​បន្ថែម​ទៅ​វិស័យហិរញ្ញវត្ថុ តាម​រយៈធនាគារលីហួរ SBLH។

អ្នកឧកញ៉ា សៀ ឬទ្ធី 

អ្នក​ឧកញ៉ា សៀ ឫទ្ធី ជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែល​មាន​បុត្រសម្ព័ន្ធជាង ៣០ ក្រុមហ៊ុន។ អគារ The Bridge, The Peak រីស៊តThe Palm ក្រុមហ៊ុន Kerry Express, Thai Cargo, Oxley WorldBridgeត្រូវ​បាន​គេ​ដឹង​ថា​ក្រោម​សម្ព័ន្ធ​ក្រុមហ៊ុន WorldBridge Group របស់មហាសេដ្ឋីរូបនេះ។

អ្នកឧកញ៉ា ហ៊ុន តូ

អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក ក្រុមហ៊ុន អិល អិច អ អាស៊ាន អ៊ិនវេសមេន ខូអិលធីឌី ជាអ្នកជំនួញដ៏ល្បីល្បាញទាំងនៅកម្ពុជា និងអូស្ត្រាលី ហើយ​ក៏​ត្រូវជាក្មួយ​​សម្តេច​តេជោហ៊ុន សែន។

អ្នកឧកញ៉ា ឡាវ ម៉េងឃីន

អ្នក​ឧកញ៉ាឡាវ ម៉េងឃីន ក្តៅ​ពី​ជាអ្នកជំនួញ អ្នក​ឧកញ៉ា​ក៏​ជា​សមាជិកព្រឹទ្ធសភា ជាប្រធានសមាគមនិកាយចិនទៀជីវ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពកម្ពុជា-ចិន។

អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកនៃក្រុមហ៊ុន Mong Reththy Group ហើយ​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ជា​ស្តេចកសិកម្ម​ដែលមាន​ដីរាប់ម៉ឺន​ហិកតា​នៅខេត្តព្រះសីហនុ ដាំដុះ​ដំណាំដូងប្រេង និងដំណាំកសិឧស្សាហកម្ម មានកសិដ្ឋានចីញ្ចឹមជ្រូល។ និងជាអ្នកជំនួញដែលមានឥទ្ធិពលបំផុត អ្នក​ឧកញ៉ា​ក៏​ជាសមាជិក​ព្រឹទ្ធ​សភា​មួយ​រូប។

អ្នកឧកញ៉ាកុក អាន

អ្នក​ឧកញ៉ា​កុក អាន ជា​អគ្គនាយកក្រុមហ៊ុន  Anco Group ដែល​ដើម​កំណើត​មកពី​ខេត្តកោះកុរង។ ទស្សនាវដ្តី Fox  នៅ​ឆ្នាំ​២០១៨ បាន​​ចុះផ្សាយអ្នក​ឧកញ៉ា កុក អាន ឈរលំដាប់លេខរៀងទី៥ នៃបញ្ជីអ្នកមានប្រចាំស្រុកខ្មែរ ដោយលោកមានលុយប្រមាណ ៧៥០ លានដុល្លារអាមេរិក។

អ្នក​ឧកញ៉ា ឃុន សៀ

ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឃុន សៀ។ អ្នក​ឧកញ៉ា ឃុន​ សៀ ​ត្រូវបាន​គេស្គាល់​ថាជា​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ​មួយ​រូប និងជាសេដ្ឋីអចលនទ្រព្យ។

អ្នក​ឧកញ៉ាបណ្ឌិត យូ សាម៉េត

អ្នកឧកញ៉ា យូ សាម៉េត អគ្គនាយកក្រុមហ៊ុនអ៊ីខនគ្រុប ( ECON Group) និងអគ្គនាយកវិទ្យុឯករាជ្យ (លោកគ្រូ នេត ឈរ័)។

អ្នក​ឧកញ៉ាគិត ធាង

អ្នក​ឧកញ៉ា​គិត​ ធាង គឹជាអ្នក​ជំនួញ​ ហើយ​ដែល​​​ត្រូវ​បាន​គេ​ស្កាល់​ជាម្ចាស់​ក្លិបកម្សាន្ត Rock និង​ផលិតកម្ម​ចម្រៀង ROCK។ អ្នក​ឧកញ៉ា​គិត ធាង ក៏​ត្រូវ​ជា​បងប្រុង​បង្កើតអ្នក​ឧកញ៉ា​គិត ម៉េង៕