តើភាពក្រីក្រពិតជាបណ្តាលមកពីការជឿកាន់ព្រះពុទ្ធសាសនាមែនឬទេ និងពុទ្ធសាសនាអាចជួយអ្វីខ្លះដល់អាជីវកម្ម?

ជុំវិញ​ឧកញ៉ា

មានទស្សនៈមួយចំនួនលើកឡើងផ្សេងៗគ្នា ជុំវិញទស្សនវិជ្ជាព្រះពុទ្ធសាសនានៅក្នុងសកលលោក ដោយបានអះអាងថា ព្រះពុទ្ធសាសនាធ្វើឲ្យអ្នកគោរព ឬប្រតិបត្តិតាមក្រ ប្រើអំពើ​ហិង្សា ការ​កេង​ប្រវ័ញ្ច ការសេព​គ្រឿង​ស្រវឹង គ្រឿងញៀន និងអំពើ​អសីលធម៌​​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាវិញ ក៏បានធ្វើឲ្យសាវ័ករបស់ព្រះអង្គក្រ ពោលគឺប្រជាជនភាគច្រើនក្រដោយសារពួកគាត់កាន់ព្រះពុទ្ធសាសនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​កម្ពុជា ​ព្រះពុទ្ធ​សាសនា​ត្រូវ​បានចាត់​ទុកថា​ជា​សាសនា​របស់​រដ្ឋ ​ហើយ​សាសនា​ក៏​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ខ្ពស់​ជា​បាវចនា​របស់​ជាតិ​ទៀត​ផង។ ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ព្រះពុទ្ធសាសនា​ពិត​ជា​ត្រូវ​បាន​ផ្តល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ខណៈដែលមានប្រជា​ជន​ខ្មែរ​ រាប់តាំងពី​រាស្ត្រ​សាមញ្ញ​ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ​រហូត​ដល់​ព្រះមហាក្សត្រ បានគោរពប្រតិបត្តិ​ជាទី​សក្ការៈ​យ៉ាង​ខ្ជាប់​ខ្ជួន។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិធីសាស្ត្រក្នុងការកសាង ប្រជាជាតិមួយឱ្យមានសីលធម៌ខ្ពស់ តាមបែបព្រះសាសនា -  YouTube

ដោយ​យល់​ឃើញ​បែប​នេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ជាការឆ្លើយតបទៅនឹងទស្សនថា ការជឿកាន់ព្រះពុទ្ធសាសនាធ្វើឲ្យយើងក្រ នេះជាគំនិតដែលយល់ខុសយ៉ាងខ្លាំងមកលើព្រះពុទ្ធសាសនា ជាទស្សន:ដែលមិនបានសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនា។

ឯកឧត្តមបន្តថា ជាទស្សនដែលអាចកើតចេញពីច្រើនប្រភពដូចជា អាចចេញពីពពួកអ្នកមិនគោរពស្រឡាញ់និងចង់បន្សាបជំនឿព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ។ ជំនឿជាភាពខ្លាំងនៃមនុស្ស ឬសង្គមជាតិមួយ តែជំនឿក៏អាចជាភាពទន់ខ្សោយនៃបុគ្គល ឬសង្គមមួយផងដែរ។ ជាក់ស្តែង បើប្រព័ន្ធជំនឿត្រូវបានបន្សាបហើយ អ្វីៗនឹងងាយស្រួលតាមនោះដែរ។ យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោល គឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គមខ្មែរទាំងមូលផងដែរ។

លើស​ពី​នេះ ឯកឧត្តបន្ថែមថា គំនិតនេះអាចចេញពីមនុស្សដែលមិនយល់ពីព្រះពុទ្ធសាសនា និងឃើញព្រឹត្តិការណ៍សង្គមនានា ឬអាចឃើញឥរិយាបថយឺតយ៉ាវរបស់​អតីតអ្នកបួសខ្លះក្នុងស្រុកភូមិ ឬលឺទ្រឹស្តីបទតាមគេតាមឯងផង ដោយមិនបានសិក្សាសង្កេតជាក់លាក់ ក៏ដាក់បន្ទុកមកលើព្រះពុទ្ធសាសនាតែម្តង។ ការចោទប្រកាន់ទៅលើអតីតអ្នកបួសបានបួសរាប់សិបឆ្នាំ ហើយសឹកមកវិញខ្ចិល រកស៊ីមិនទាន់គេ រស់នៅក្នុងភាពក្រីក្រ នឹងសន្និដ្ឋានថា ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សខ្ចិល ធ្វើឲ្យមនុស្សក្រ ក៏មាន ឬទស្សននេះ អាចចេញពីមនុស្សមិនចំរើន ជាមនុស្សបរាជ័យ យល់មិនដល់មុជមិនឆ្ងាយ គិតមិនជ្រៅ ចឹងជា ជាងបន្ទោសខ្លួនឯង ក៏ទំលាក់ទៅព្រះពុទ្ធសាសនាក៏ថាបាន។

ឧកញ៉ា យ៉ន សេងហាន៖ អ្នកដឹកនាំមិនស្លន់ស្លោរនៅពេលដែលជួបបញ្ហា  គ្រប់គ្រងស្ថានការណ៍ដើម្បីកុំឲ្យច្របូកច្របល់

លោកឧកញ៉ា យ៉ន សេងហាន ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី មានប្រសាសន៍ថា ពេលខ្លះគេមើលតែសំបកខាងក្រៅ ហើយវាយតម្លៃដល់គុណតម្លៃជាសាកលខាងក្នុងនៃព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនានឹងដឹកនាំមនុស្សឲ្យរីកចំរើន ឬនាំឲ្យអន់ថយ ទាល់តែយើងប្រតិបត្តិប្រព្រឹតិ្តទៅតាមអ្វីដែលព្រះពុទ្ធបានសម្តែងទើបយើងដឹង។ បើយើងមិនស្គាល់មិនដឹងផង ទៅលើវាយតម្លៃលើទ្រឹស្តីព្រះពុទ្ធសាសនាជារឿងដែលត្រឹមត្រូវ ខណៈដែលពួកអ្នកបង្ហាញទស្សនៈលើកឡើងនោះកើតទាន់សាសនាព្រះពុទ្ធជាសាសនាដ៏ល្អក្រៃលែង។

ទោះជាយ៉ាងណាក៏ដោយលោកឧកញ៉ាសង្កេតឃើញថា៖ «ពាក់ព័ន្ធនឹងការមានក្រនេះ យើងដាក់បន្ទុកទៅលើសាសនាគឺមិនសមហេតុផលនោះទេ ពីព្រោះយើងនឹងឯងដែលជាអ្នកគោរពប្រតិបត្តិជាអ្នកយកទៅអនុវត្តជាមួយនឹងសភាពការណ៍ជាក់ស្តែងនៃផែនការអាជីវកម្ម ផែនការជីវិត ឬមកពីយើងចេះតែបណ្តែតបណ្តាយជីវិត ហើយអាងចោទលើព្រះពុទ្ធសាសនា»

ឯកឧត្តម ហឿន សំនៀង៖ «ខ្ញុំបួស ១៩វស្សា និងបានរៀនសូត្រក៏ច្រើនគ្រាន់ដែរ ខ្ញុំរកមិនឃើញកន្លែងណាមួយដែលព្រះពុទ្ធដាក់ទោសដល់ការមានបាននៃទ្រព្យថាជាអំពើបាប ជាទោស ឬវិបត្តិនោះឡើយ។ ខ្ញុំឃើញតែរឿងព្រះពុទ្ធទ្រង់សសើរពីអានិសង្សនៃការមានទ្រព្យ ឬអត្ថប្រយោជន៍នៃការមានទ្រព្យ។ មិនតែប៉ុណ្ណោះ ខ្ញុំឃើញតែចំណុចដែលព្រះពុទ្ធណែនាំពីវិធីសាស្ត្ររកទ្រព្យ និងមានបានទ្រព្យ តាមរបៀបត្រឹមត្រូវ ថ្លៃថ្នូរ ដែលមិនប៉ះពាល់ប្រយោជន៍អ្នកដទៃ ឬសង្គមជាតិទៀតផង»។ 

ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨  បន្ត​វាយ​លុក​នៅ​តាម​ខេត្ត​ដែល​មាន​សក្តានុពល? — Cambonomist

ទាក់ទងនឹងការលើកឡើងថាការជឿកាន់ព្រះពុទ្ធសាសនា ធ្វើឲ្យយើងក្រ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL ឲ្យដឹងថា ព្រះពុទ្ធសាសនាអាចធ្វើឲ្យយើងមានបាន ប៉ុន្តែអ្នកមួយចំនួនទៅចោទព្រះពុទ្ធ គោរពពុទ្ធសាសនាធ្វើឲ្យក្រ យើងរៀនពីព្រះអង្គឲ្យបានច្រើនយើងសប្បាយចិត្ត មានសុភមង្គលផ្លូវកាយ ផ្លូវចិត្ត ពីព្រោះព្រះអង្គនាំមនុស្សឲ្យល្អ។

ជាមួយ​គ្នា​នេះ​ដែរ លោកឧកញ៉ា​កត់​សម្គាល់​ថា៖ «ចូលមកភ្នំពេញដំបូង ខ្ញុំយកទ្រឹស្តីព្រះពុទ្ធមកមើល និងស្តាប់ក៏ខ្ញុំអាចក្លាយជាអ្នកមានមកដល់សព្វថ្ងៃ។ យើងស្តាប់ព្រះពុទ្ធបានធ្វើឲ្យស្ងប់ចិត្ត សប្បាយចិត្ត និងមានសុភមង្គលពិតប្រាកដទៀតផង»

ឯកឧត្តម ហឿន សំនៀង៖ «ខ្មែរក្រមិនមែនដោយសារកាន់ជឿព្រះពុទ្ធសាសនាទេ តែខ្មែរក្រដោយសារ តែសង្គ្រាមដ៏រាំរ៉ៃរាប់សិបជំនាន់ របបប្រល័យពូជសាសន៍កាប់សម្លាប់ជនជាតិ ខ្លួនឯង ការបែកបាក់ផ្ទៃក្នុង ភាពល្ងង់ខ្មៅ មិនបានសិក្សារៀនសូត្រ និងការ ប្រើប្រាស់ធនធានជាតិខុសគោលដៅជាដើម ជាហេតុធ្វើឲ្យខ្មែរក្រ»

បើចង់ទទួលបានជោគជ័យលើវិស័យអចលទ្រព្យតើលោក អ្នកត្រូវដឹងរឿងអ្វីខ្លះ? | Leading  Real Estate News in Cambodia

លោកឧកញ៉ា ផន វណ្ណិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានអះអាងថា ជំនឿ និងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនាបានក្លាយជាមាគ៌ាជីវិតប្រកបដោយវិចារណញ្ញាណដើម្បីអភិវឌ្ឍន៍ផ្លូវចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិគ្រប់វណ្ណៈ។ ព្រះពុទ្ធសាសនាជាសាសនាប្រាកដនិយមមានគោលការណ៍ជាក់លាក់ក្នុងការដឹកនាំមនុស្ស នឹងរក្សាមនុស្សគ្រប់សម័យកាល។ កាលណាយើងយកទ្រឹស្តី និងការអប់រំជាពុទ្ធីរបស់ព្រះអង្គមកដឹកនាំជីវិត ប្រទេសជាតិ ស្ថាប័ន ខ្ញុំជឿថាយើងនឹងមាការរីកចម្រើនទៅមុខ។

ជាង​នេះ​ទៅ​ទៀត លោកឧកញ៉ាបន្ថែមថា «បញ្ហា​របស់មនុស្ស​មិនមែន​ថា ​ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ដោះស្រាយ​នោះ​ទេ ពុទ្ធសាសនា​​មាន​ទិស​ដៅ​នាំយើងទៅ​រកភាព​ជោគជ័យ។ អ្វីដែល​សំខាន់ យើងត្រូវស្គាល់ខ្លួនឯងច្បាស់លាស់ ព្រោះសត្រូវធំបំផុត​ក្នុង​ជីវិត​ពិតប្រាកដរបស់យើង គឺការមិនបានអប់រំលត់ដំខ្លួនឯងឲ្យរឹងមាំ»

ឯកឧត្តម ហឿន សំនៀង បន្ថែមថា យើងដឹងហើយថា មនុស្សបរាជ័យភាគច្រើន ចេញពីភាពល្ងង់ខ្លៅ អវិជ្ជា មិនបានសិក្សារៀនសូត្រជ្រៅជ្រះ ឬជាមនុស្សមានទស្សនអវិជ្ជមានខ្លាំងពេកចំពោះខ្លួនឯង។ ផ្ទុយទៅវិញ មនុស្សជោកជ័យ គេតែងអរគុណដល់អតីតកាល ពូជពង្សវង្ស ត្រកូល និងមនុស្សជុំវិញខ្លួន ជាពិសេស ភាពល្វីជូចត់ ខ្សត់ខ្សោយ លំបាកតោយ៉ាកដែលធ្វើឲ្យគេរឹងមាំ។ បុគ្គលជោគជ័យ មានទស្សន:វីជ្ជា។

ឯកឧត្តម ហឿន សំនៀង៖ «សម្លឹងមើលប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចយើង ដូចជាប្រទេសថៃ វៀតណាម ចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ប្រទេសទាំងនេះ កាលមុនក្រដែរ តែឥឡូវគេក្លាយជាប្រទេសអ្នកមាន។ សួរថា ហេតុអ្វី? ចម្លើយដ៏សាមញ្ញ គឺថា កាលមុនប្រទេសទាំងនេះ ក៏ក្រដែរ គឺក្រដោយសារសង្គ្រាមផង និងក្រដោយសារការវិវត្តនៃបច្ចេកវិទ្យាមិនទាន់ជឿនលឿន។ លុះដល់គេអស់សង្គ្រាម និងការមកដល់នៃបច្ចេកវិទ្យា គេក៏មានឪកាសអភិវឌ្ឍប្រទេសក្លាយជាអ្នកមាន»។ 

លោក អៀង សុធារ៉ា៖ បុគ្គលម្នាក់ដែលមានចិត្តខន្តីក្នុងខ្លួនច្រើន  មិនមែនជាបុគ្គលដែលទន់ខ្សោយនោះឡើយ

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានថេរដីកាថា៖ «ព្រះពុទ្ធសាសនាបង្រៀនមនុស្សនូវរបៀបដឹកនាំជីវិតឲ្យផុតពីគ្រោះថ្នាក់ និងស្វែងរកការរំដោះទុក្ខតាមរយៈផ្លូវកាយ និងផ្លូវចិត្ត។ ព្រះពុទ្ធសាសនាមិនគ្រាន់តែជាកម្មវត្ថុនៃការសិក្សា និងសំណេរបែបតែងសេចក្តីប៉ុណ្ណោះទេ តែថែមទាំងជាគំរូនៃការអនុវត្តចំពោះឥរិយាបថ ក្នុងការសម្អិតសម្អាងមនុស្សទាំងផ្លូវកាយ និងផ្លូវចិត្ត»

លោកឧកញ៉ា ផន វណ​្ណិត៖ «ការរៀនសូធ្យពីព្រះពុទ្ធសាសនានឹងធ្វើឲ្យយើងដឹងកាន់តែច្រើន ព្រោះព្រះពុទ្ធបង្រៀនយើងឲ្យស្គាល់សង្គម បង្រៀនឲ្យស្គាល់មនុស្ស បង្រៀនឲ្យស្គាល់ទិសដៅនៃការងារ បង្រៀនយើងឲ្យចេះទំនាក់ទំនងមនុស្ស អ៊ីចឹងប្រសិនបើយើងចង់ចាប់ផ្តើមមុខរបរពាណិជ្ជកម្ម យើងត្រូវស្គាល់និងដឹងឲ្យបានច្រើនទើបជោគជ័យ»

លោកឧកញ៉ា ចេង ខេង៖ «អ៊ីចឹងត្រូវដឹងខ្លួនយើង ពេលដែលយើងស្តាប់ព្រះអង្គ ប្រសិនបើយើងជា CEO ស្តាប់ព្រះអង្គដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យជាក្រុមហ៊ុនដ៏អស្ចារ្យ បើយើងជាអ្នកដឹកនាំប្រទេសជាតិក៏អាចធ្វើឲ្យប្រទេសជាតិមួយរុងរឿងបានដែរ។ ប្រទេសជប៉ុនគេយកព្រះពុទ្ធសាសនាទៅធ្វើការដឹកនាំប្រទេស ហើយបានប្រែក្លាយជាប្រទេសអ្នកមានទីពីរលើលោក ដោយសារតែការដឹកនាំដោយទ្រឹស្តីព្រះពុទ្ធសាសនានឹងឯង»

បន្ថែមលើនេះទៀត លោកឧកញ៉ាបញ្ជាក់ថា ព្រះពុទ្ធអាចធ្វើឲ្យសត្រូវដែលចង់សម្លាប់ព្រះអង្គមកធ្វើជាសាវ័ក ហើយមនុស្សដែលធ្វើអាក្រក់គ្រប់រឿងជាមួយព្រះអង្គ ក៏យកមកធ្វើជាសាវ័កដែរ ចឹងបានន័យថា ព្រះអង្គជាបុគ្គលអស្ចារ្យលើលោក យើងមិនអាចចេះតែប្រមាថដោយសារមិនមានភាពយល់ដឹងនោះទេ។

ឯកឧត្តម ហឿន សំនៀង៖ «ព្រះពុទ្ធលើកទឹកចិត្ត និងបង្ហាញផ្លូវឲ្យក្លាយជា អ្នកជោគជ័យ មានបានទ្រព្យសម្បត្តិ រហូតព្រះពុទ្ធសសើរពីគុណសម្បត្តិនៃភាពមានបានទ្រព្យ មិនតែប៉ុណ្ណោះ ព្រះពុទ្ធមិនត្រឹមតែ បង្ហាត់បង្ហាញផ្លូវ មធ្យោបាយ និងរបៀបដែលធ្វើឲ្យជោគជ័យ មានបានប៉ុណ្ណោះទេ ថែមទាំងប្រាប់ពីការចេះប្រើប្រាស់ ទ្រព្យធនរបស់ខ្លួនឲ្យល្អ ត្រឹមត្រូវ និងមានប្រយោជន៍ទៀតផង»

ឯកឧត្តមបញ្ជាក់បន្ថែមថា ការមានព្រះពុទ្ធសាសនា និងការថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង នឹងជួយឲ្យប្រទេសខ្មែរកាន់តែរីកចំរើនលឿន និងស្រសបំព្រងទៀតផង ព្រោះព្រះពុទ្ធសាសនា និងប្រពៃណីទំនៀម ទំលាប់ខ្មែរដ៏ល្អនេះ ជាខឿនប្រព័ន្ធជំនឿដ៏រឹងមាំផង និងជាអលង្ការលម្អប្រជាជន និងប្រទេសជាតិផង។

លោកឧកញ៉ា យ៉ន សេងហាន បន្ថែមថា គ្រាន់កាន់តែសីល ៥ របស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យយើងល្អ ប្រទេសជាតិល្អ ឬយើងរកស៊ីក៏ធ្វើឲ្យរីកចំរើនរួចបាត់ទៅហើយ។ លោកពន្យល់ថា ទី១ ការណាយើងរស់នៅមិនសម្លាប់គ្នា គឺយើងបានសុខ ទី២ ប្រទេសមួយដែលមានការលួចប្លន់គឺរកសេចក្តីសុខមិនឃើញនោះទេ សូម្បីតែការងាររកស៊ី ឬរស់នៅក៏មិនបានសុខដែរ ទី៣ ការរស់នៅក្នុងគ្រួសារជាប្តីប្រពន្ធ ដែលមិនក្បត់បោកប្រាស់បញ្ឆោទគ្នា មិនលួចល័ក្ខគ្នាជាមួយអ្នកដទៃសាហាយស្មន់ យើងដឹងហើយគ្រួសារមួយដែលមានបញ្ហានឹងកើតឡើងគឺមានការឈ្លោះទាល់ទែងប្តឹងផ្តល់គ្នា បើទាក់ទងអាជីវកម្មអាចឈានទៅបិទក្រុមហ៊ុនក៏មាន ទី៤ ការរកស៊ីទទួលទានដើម្បីរីកចំរើនត្រូវការភាពស្មោះត្រង់ មិនកុហសបោកប្រាស់អ្នកដទៃធ្វើឲ្យគេចូលចិត្តស្រឡាញ់យើងហើយនឹងរីកចំរើន និងទី៥ នៅពេលយើងគ្រប់គ្នា មិនសេពគ្រឿងស្រវឹង គ្រឿងញៀន ធ្វើឲ្យយើងមានស្មារតីល្អ ប្រទេសមានការអភិវឌ្ឍន៍លឿន សេដ្ឋកិច្ចរឹងមាំ។

ម្យ៉ាងទៀត នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានធម៌ ៤ដែលធ្វើឲ្យយើងសម្រេចគោលដៅ ទី១ មានឆន្ទៈ ពេញចិត្តជាមួយការងារឬយើងមានចំណងចង់បានអ្វីដែលភាសាអាជីវកម្មយើងហៅថា មានក្តីសុបិនយើងចង់បានអ្វីស្រឡាញ់អ្វីគឺធ្វើឲ្យបានច្បាស់លាស់ ទី២ វិរិយៈ ចំពោះអ្វីដែលយើងចង់បាននឹងគឺត្រូវតែមានការព្យាយាមប្រឹងប្រែងធ្វើកិច្ចការងារឲ្យបានសម្រេច ទី៣ គឺអោយយើងមានការយកចិត្តទុកដាក់ ឬតាំងចិត្តធ្វើការងារឲ្យជោគជ័យ ទី៤ ធ្វើអ្វីក៏ដោយត្រូវប្រកបដោយបញ្ញាឆ្លាតវៃ ជួបបញ្ហាបរាជ័យគឺយើងត្រូវមានបញ្ញាក្នុងការដោះស្រាយ ឬបញ្ញាក្នុងការប្រើប្រាស់យុទ្ធសាស្រ្តដើម្បីធ្វើអាជីវកម្ម កិច្ចការងារអាជីពឲ្យជោគជ័យ៕

1.4K Shares