សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសន្ទរកថាក្នុងកម្មវិធីអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស

សង្គម​និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអានសន្ទរកថាបើកកម្មវិធីក្រោម​ប្រធានបទ​ “សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស​​ ” ដែលនឹងត្រូវផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯក​ជន​​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គម នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីសំណាក់លោកឧកញ៉ា សុះ កំរី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈដឹកនាំជាន់ខ្ពស់​នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនគណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន ព្រម​ទាំង​បងប្អូនសាសនិកឥស្លាមជ្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មក គណៈកម្មការជាតិប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរមនុស្ស​(គ.ជ.ប.ជ)តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​រៀប​​ចំកម្មវិធីអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើ​ពិភពលោក​ ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។