ឧកញ៉ាញូស៍ ទម្លាយឲ្យដឹងមុខជំនួញដំបូងអ្នកឧកញ៉ា គិត ម៉េង ទម្រាំមានអាជីវកម្មគ្រាក់ៗមិនក្រោម ៣០នៅក្នុងដៃ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នកំពុងដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលគ្រប់គ្រងអាណាចក្រជំនួញប្រមាណជាង ៣០ក្រុមហ៊ុនជាមួយនឹងភាពល្បីល្បាញច្រើនទស្សវត្សរ៍មកហើយ។ លោកគឺជាមនុស្សមានឥទ្ធិពលបំផុតមួយក្នុងចំណោមពាណិជ្ជករគ្រាក់ៗនៅកម្ពុជា ជានិច្ចកាលតែងតែអមដំណើរនាយករដ្ឋមន្រ្តីទៅបំពេញទស្សនៈកិច្ចការទូត កិច្ចប្រជុំអន្តរជាតិនានា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាលប្រទេសដៃគូ និងបំផុសបំផុលគំនិតគៀងគរវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជឿថា មានមនុស្សមិនតិចនោះទេមានចម្ងល់ចង់ដឹងអាជីវកម្មដំបូងរបស់អ្នកឧកញ៉ា គិត ម៉េង មុនឈានមកដល់ចំណុចកំពូលមហាសេដ្ឋីប្រាក់វ៉ាល់លាន និងមានមុខជំនួញលើសពីសាមសិបនៅក្នុងដៃ។ តើការវិនិយោគលើកដំបូងរបស់លោកត្រូវចំណាយដើមទុនប៉ុន្មាន?

ទាក់ទងនឹងចំណោទបញ្ហាខាងលើ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ក្រុមហ៊ុនដំបូងរបស់លោកគឺចាប់ផ្តើមពីអាជីវកម្មតូចតាចមួយកន្លែងដោយផ្តល់អាហារ និងវិទ្យុទាក់ទងទៅកាន់អាជ្ញាធរអ៊ុនតាក់ប្រចាំកម្ពុជា (UNTAC) លោកសង្កត់ធ្ងន់ថា ក៏ព្រោះតែលោកមើលឃើញឪកាសច្រើន ប៉ុន្តែទន្ទឹមនឹងនោះនៅពេលដំណើរការក៏ជួបបញ្ហាមួយចំនួនផងដែរ។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “តាមពិតទៅ នៅពេលដែលខ្ញុំផ្តើមបង្កើតក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដំបូង យើងចាប់ផ្តើមពីកម្រិតតូចតាច ដូចជាការផ្តល់អាហារ និងវិទ្យុទាក់ទងទៅកាន់អាជ្ញាធរបណ្តោះអាសន្នប្រចំាកម្ពុជា(UNTAC)។ បន្ទាប់មកទៀត ខ្ញុំបានឃើញឱកាស និងជួបហានិភ័យខ្លះដែរ (ជាពិសេសនៅពេលដែលខ្ញុំមិនមានអ្វីច្រើន)។ ខ្ញុំក៏ចាប់ផ្តើមនំាចូលម៉ាស៊ីនកូពីកូល័រម៉ាក កាណុងដំបូងបង្អស់មកកាន់ប្រទេសកម្ពុជា”។

អ្នកឧកញ៉ាបន្តថា វាជាការពិតណាស់ដែលជំហានដំបូងតែងតែជាជំហានពិបាកបំផុត។ វាមិនងាយស្រួលនោះទេ ហើយមានការខិតខំជាច្រើនរាប់មិនអស់ដែលត្រូវបានធ្វើ ត្រូវមានការអត់ធ្មត់ជាខ្លាំង និងត្រូវតែមានភាពជឿជាក់លើខ្លួនឯងជានិច្ច។

បើតាមអ្នកឧកញ៉ា ការនាំចូល Canon គឺជាភាពជោគជ័យដំបូងរបស់លោក ហើយតាមរយៈភាពជោគជ័យនោះ លោកអាចសង់ប្រាក់កម្ចីបានភ្លាមៗ ហើយបន្តទៅអាជីវកម្មបន្តបន្ទាប់របស់ខ្ញុំទៅមុខទៀត។

អ្នកឧកញ៉ាបញ្ជាក់ថា៖ “ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចាប់ផ្តើមពីតូចតាច ប៉ុន្តែមានក្តីសុបិន្តធំ ដែលជាក្តីសុបិន្តនៃការធ្វើឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ ដោយស្ថិរភាព យើងបានទទួលជោគជ័យ ហើយបានរីកចម្រើនទៅជាក្រុមហ៊ុនដែលជួយដល់ ជីវិភាពរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់ដោយផ្ទាល់និងច្រើនលាននាក់ទៀតដោយប្រយោល”។

នៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យើងក៏គាំទ្រការចាប់ផ្តើមអាជីវកម្មនិងជឿជាក់យ៉ាងមុតមាំចំពោះអនាគតនៃភាពជាសហគ្រិន។ Cambo Ticket និង YouAdMe គឺជាឧទាហរណ៍ពីរក្នុងចំណោមឧទាហរណ៍ជាច្រើននៅក្នុងការវិនិយោគរបស់យើងនៅក្នុងសហគ្រាសធុនតូចនិងមធ្យមនាពេលកន្លងមកនេះ។ ជាមួយនឹងការប្តេជ្ញាចិត្តនិងការតស៊ូ ខ្ញុំជឿជាក់ថាការវិនិយោគណាមួយក៏ដោយក៏នឹងនាំមកនូវផលវិជ្ជមានដែរ។ អ្នកឧកញ៉ាបញ្ជាក់បន្ថែម។

ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានផ្តល់អនុសាសន៍ថា៖ នៅពេលអ្នកសំរេចចិត្តបោះជំហានដំបូង ចូរគប្បីត្រូវប្រាកដថាអ្នកអនុវត្តជំហាននោះជាមួយការប្តេជ្ញាចិត្ត បោះទន់លើភាពជៀជាក់និងទំនុកចិត្តលើខ្លួនឯងឱ្យបានមោះមុត វាអាចផ្លាស់ប្តូរជីវិតអ្នកដូចជារបៀបដែលវាផ្លាស់ប្តូរជីវិតរបស់ខ្ញុំដែរ។ លោកថា ដូចសុភាសិតមួយដែលលើកឡើងថា “តក់ៗពេញបំពង់” ។

លោកបញ្ជាក់ថា៖ “ចូរដាក់គោលដៅឱ្យខ្ពស់ហើយអោនឱ្យទាបដោយមានការដាក់ខ្លួនជានិច្ច។ វិនិយោគលើទំនុកចិត្តរបស់អ្នកហើយជឿជាក់លើខ្លួនឯងឱ្យបានច្រើន។ ដរាបណាអ្នកដឹងពីសុបិនរបស់អ្នកហើយមានចក្ខុវិស័យ អ្នកអាចក្លាយទៅជា គិត ម៉េង ម្នាក់ទៀតនៅពេលអនាគត”។