ឈរជើងកាន់តែមាំ ធនាគារ​ជីប ម៉ុង បង្កើនទុន​ចុះ​បញ្ជី​ដល់ ១០៥ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងប្រតិបត្តិការអាជីវកម្មរយៈពេល២ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង ទទួលបានការជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ហើយថ្មីៗនេះ​ម្ចាស់ភាគហ៊ុនធនគារ​ជីប ម៉ុង បាន​សម្រេចបង្កើនដើមទុនចុះបញ្ជីរហូតដល់១០៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្ដល់ផលិតផល និងសេវាកម្មជូនអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មីៗបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ជាបុត្រសម្ព័ន្ធ​របស់​បណ្តាញក្រុមហ៊ុន​ជីបម៉ុង​គ្រុប។ ធនាគារ​ដែលស្ថិត​នៅ​ក្រោម​បុត្រសម្ព័ន្ធ​របស់ជីប ម៉ុង គ្រុប បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៩ អនុវត្ត​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បម្រើ​សេវា​ដល់​អតិថិជន​ដែល​​ផ្តល់ភាព​ងាយស្រួល ចំណាយតិច និង​ប្រសិទ្ធភាពខ្ពស់។

ធនាគារ​ជីបម់ុង ប្រើ​យុទ្ធសាស្រ្ត​វាយ​លុកទៅលើ​សហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ។ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅលើមហាវិថីម៉ៅសេងទុង ធនាគារ ជីប ម៉ុង បាន​ពង្រាយ​សាខា​នៅទីក្រុង​ភ្នំពេញ​មាន​នៅលើមហាវិថីព្រះនរោត្តម, សាខាបឹងសាឡាង លើផ្លូវ២៧១ សាខាផ្សារដើមថ្កូវ សាខាទួលគោក និង២សាខាទៀតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ព្រមទាំងសាខាជាច្រើនកន្លែងដែលគ្រោងបើកបន្តបន្ទាប់៕