សភាពាណិជ្ជកម្មកម្ពុជា ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឧកញ៉ា នឹម វណ្ណៈ

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែសីហានេះ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ACE GROUP CO., LTD. ជាក្រុមហ៊ុននាំចូលនិងចែកចាយអាហារបំប៉នដ៏ល្បីហើយទទួលបានគាំទ្រជាច្រើនពីអតិថិជន ខណៈដែលក្រុមហ៊ុនដឹកនាំដោយស្រ្តីឆ្នើមរូបនេះទើបតែចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដែលមានលោកជំទាវ ហ៊ុន ស៊ីណា និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកដឹកនាំផ្ទាល់។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ សហគ្រិនស្រ្តីដ៏ឆ្នើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រងមុខជំនួញ និងថ្នាក់ដឹកនាំម្នាក់ដែលទទួលបានការគោរពស្រឡាញ់ពីបុគ្គលិក និងបណ្តាលអ្នកវិនិយោគិនជំនាន់ក្រោយនៅប្រទេសកម្ពុជា។ បន្ថែមលើសនេះ លោកជំទាវក៏ជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ កំពុងធ្វើការយ៉ាងសកម្ម និងមមាញឹកបំផុតក្នុងការចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗ ពិសេសវិបត្តិកូវីដ-១៩នេះតែម្តង៕