ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រាប់ឱ្យប្រយ័ត្នក្បួនបោកខ្ទង់លានដុល្លាររបស់អ្នកលក់ដីឡូតិ៍ទុច្ចរិតមួយចំនួន

ជុំវិញ​ឧកញ៉ា

ស្របពេលកំណើនអ្នកវិនិយោគទៅលើវិស័យអចលនទ្រព្យ ជាពិសេសទៅលើដីធ្លី គម្រោងបុរី វិឡា និងខុនដូ កាន់តែកើនឡើង រីឯការប្រកួតប្រជែងវិញក៏មានច្រើនដូចគ្នា ហើយបច្ចុប្បន្នមានអ្នកវិនិយោគទៅលើវិស័យអចលនទ្រព្យជាច្រើន នៅតែប្រកាន់គោលជំហររកស៊ីប្រកបដោយភាពសុច្ចរិតទៀងត្រង់ និងមានវិជ្ជាវីវ:ត្រឹមត្រូវពិតប្រាកដ ស្របទៅតាមច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែនៅក្នុងនោះផងដែរក៏មានជនឆ្លៀតឱកាសមួយចំនួនទៀតនៅក្នុងវិស័យអចលនទ្រព្យបានប្រើប្រាស់ល្បិចកលបោកប្រាស់ប្រជាពលរដ្ឋ ដែលជាអតិថិជនឲ្យធ្លាក់ជាជនរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើននាក់មកហើយ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យ៉ាងណានៅក្នុងអត្ថបទនេះ យើងនឹងនាំបងប្អូន ឲ្យដឹងពីវិធីបោកប្រាស់ដ៏សាហាវមួយ ដែលលោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី សេដ្ឋីកសិកម្មនៅក្នុងស្រុកខ្មែរ ផ្តាំប្រាប់អ្នកដែលចង់ទិញដីឡូតិ៍ យ៉ាងដូច្នេះថា ៖ ” ឃើញអំពើបោកយ៉ាងសាហាវ គឺដីហ្នឹងតម្លៃ ១លានដុល្លារ ឧទាហរណ៍ ដល់បង់លុយឲ្យគេ(ម្ចាស់ដីទី១) ៣០ម៉ឺនដុល្លារ ហើយ៧០ម៉ឺនទៀតនៅពេលផ្ទេរកម្មសិទ្ធិឲ្យបានបង់…ដល់ប្រជាជនអត់ដឹង ពុះដីឡូតិ៍លក់ កម្មសិទ្ធនៅម្ចាស់ដើមទេ ដល់ថ្ងៃបង់ ៧០ម៉ឺនដុល្លារទៀត អ្នកពុះដីឡូតិ៍អត់មានលុយឲ្យ ម្ចាស់ដើមអត់ឲ្យកម្មសិទ្ធ អ៊ីចឹងអ្នកដែលរងគ្រោះគឺអ្នកដែលទៅទិញដីឡូត៍នោះ  រាល់ថ្ងៃដែលធ្ងន់អាហ្នឹងទេរឿងថា ដែលបង់ហើយបានដីឡូតិ៍មិនអីទេ វាកុនម្ចាស់កម្មសិទ្ធដើមដីឡូតិ៍អត់សងលុយម្ចាស់ដីទី១គ្រប់ ចឹងជនរងគ្រោះគឺអ្នកទី៣ហ្នឹងហើយដែលត្រូវដោះស្រាយ ” ។

ក្នុងន័យនេះផងដែរ គម្រោងទាំងមូលនោះជាដីទិញពីគេហើយមិនទាន់បង់លុយដាច់ឲ្យម្ចាស់ដើម អ្នកត្រូវតែប្រុងប្រយ័ត្នព្រោះអាចនឹងមានបញ្ហានៅពេលដែលគម្រោងដីឡូតិ៍នោះលក់មិនដាច់សោះ ឬលក់មិនបានគ្រប់ចំនួនលុយដែលត្រូវយកទៅទូទាត់ជូនម្ចាស់ដើម ឬម្ចាស់ដីរករឿងដោយសារបង់លុយថ្លៃដីដែលទិញនោះ មិនទាន់ពេលវេលា ឬមិនទៀងទាត់ នាំឲ្យម្ចាស់ដីបង្អាក់ ឬបញ្ឃប់កិច្ចសន្យាជាមួយម្ចាស់គម្រោងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់យើងដែលជាអ្នកទិញដីឡូតិ៍នោះ ៕