ខ្មែរ​មាន​ប្រវត្តិ​សាងសង់​វារីអគ្គិសនី​ដំបូងតាំង​ពី​ជិត ៣ ទសវត្សន៍មុន ពលរដ្ឋខ្មែ​រ​តិច​ណាស់​បាន​ដឹង

សង្គម​និង​សេដ្ឋកិច្ច

វារីអគ្គិសនី​ចំនួន ៧ ដែលបាន​ដំណើការ​ជាប្រភព​ថាមពលសម្រាប់​​បម្រើតម្រូវការ​ប្រើប្រាស់​។ យ៉ាងណា​មិញ កម្ពុជា​មាន​វារីអគ្គិសនី​ដំបូង​គេ​តាំង​ពី ៣ ទសវត្សន៍​មុន​នៅ​ខេត្ត​រតនគិរី ដែល​សាងសង់ឡើង​តាំង​ពី​ទសវត្សន៍​ឆ្នាំ​១៩៩០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ស្ថានីយ​វារីអគ្គិសនី​​អូរជុំ ក្រុងបានលុង ដែល​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​​បារាំង កាល​ពី​ដើម​ទស្សវត្សរ៍​ឆ្នាំ ១៩៩០។ ប្រភព​ថាមពលនេះ អាច​ចាត់ទុក​ថា ​ជាស្ថានីយ៍​​វារី​អគ្គិសនី​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​​ ដែល​បាន​ចាប់​ផ្តើម​​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​បាន ១ម៉េហ្គាវ៉ាត់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក។ នៅ​រដូវវស្សា ស្ថានីយ៍​វារីអគ្គិសនី​ធុនតូច​​នេះ ​បានដំណើរការ​​ផលិត​ថាមពល​ពេញ ២៤ម៉ោង។ តែ​ចូល​ដល់​រដូវ​ប្រាំង ​​ការផលិត​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ចាប់​ដំណើរ​ការ​ពី​ម៉ោង ៤រសៀល រហូត​ដល់​ត្រឹម​ម៉ោង ៩យប់ តែ​ប៉ុណ្ណោះ ព្រោះ​ត្រូវ​សន្សំ​ទឹក​​​ដើម្បី​ធានា​ដល់​និរន្តភាព​នៃ​ការ​​​ផលិត​ថាមពល​អគ្គិសនី​​នៅទី​នេះ។