ជំទាវឧកញ៉ា នឹម វណ្ណៈ៖ បោះជំហានទៅមុខ មួយជំហានម្តងៗច្បាស់ ប្រុងប្រយ័ត្នហើយរឹងមាំជានិច្ច

ជុំវិញ​ឧកញ៉ា

មានអាជីវកម្មមួយក្នុងដៃ វាគឺជាអ្វីដែលមនុស្សនៅសម័យបច្ចុប្បន្ននេះ តែងតែសុបិនចង់បានជាទីបំផុត ក្នុងនោះមានសហគ្រិន អ្នកជំនួញជាច្រើនកំពុងជោគជ័យកើបលុយពីមុខជំនួញរបស់ខ្លួន ប៉ុន្តែក៏មានសហគ្រិន អ្នកចាប់ផ្តើមចេញរកស៊ីបរាជ័យបោះបង់អាជីវកម្មរត់ចោលក្តីស្រមៃក៏មានច្រើនដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការមានមហិច្ឆតាពុះកញ្រោលចង់ចេញរកស៊ី ឬបណ្តាក់ទុនវិនិយោគនៅពេលបច្ចុប្បន្ននេះ សហគ្រិនស្រ្តីកំពុងក្តោបក្តាប់មុខជំនួញប្រាក់លានជាច្រើននៅក្នុងដៃលោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក បានអះអាងថា មុននឹងចេញរកស៊ីយើងត្រូវដឹកនាំខ្លួនឯងជាមុន មានពេលវេលាគ្រប់គ្រាន់ជាមួយផែនការច្បាស់លាស់ ទើបវិនិយោគទៅទទួលបានជោគជ័យ។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឲ្យដឹងថា ធ្វើម៉េចយើងត្រូវតែរកសុីឲ្យបានជោគជ័យខ្លួនឯងជាមុនសិន មុននឹងចង់ដឹកនាំអ្នកដទៃ ហើយវាងាយនិងរកអ្នកវិនិយោគលើមុខជំនួញរបស់យើងបន្ថែមទៀតផង។ តែបើមិនទាន់ចំណេញនៅក្នុងមុខជំនួញខ្លួនឯងនៅឡើយទេ គឺត្រូវប្រើពេលវេលាទំនាក់ទំនងសង្គមអោយបានច្រើន។

បើតាមលោកជំទាវ យើងត្រូវតែបង្ហាញអ្នកវិនិយោគនៅសក្កានុពលគម្រោង និងមានគម្រោង Master plan របស់ខ្លួនឲ្យបានម៉ត់ចត់ និងច្បាស់លាស់បំផុត ដែលទាំងនេះនឹងនាំលោកអ្នកអោយអ្នកវិនិយោគដទៃទទួលបានផ្លែផ្កានាថ្ងៃអនាគតជាក់ជាមិនខាន។

បន្ថែមលើនេះលោកជំទាវកត់សម្គាល់ថា៖ “មនុស្សធម្មតា ធ្វើរឿងធម្មតា មនុស្សមិនធម្មតាធ្វើរឿងអស្ចារ្យនិងលំបាកបំផុត ដែលមនុស្សធម្មតាមិនអាចធ្វើបាន។ បោះជំហានទៅមុខ មួយជំហានម្តងៗច្បាស់ ប្រុងប្រយ័ត្នហើយរឹងមាំជានិច្ច”