ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ មូលហេតុមួយចំនួននេះហើយ ទើបធ្វើឱ្យយើងក្រងើបមុខមិនរួច

ជុំវិញ​ឧកញ៉ា

មិនថានៅប្រទេសណានោះទេ សុទ្ធតែមានអ្នកមាន និងអ្នកក្រ ហើយកម្រិតជីវភាពក្នុងការរស់នៅ ក៏ត្រូវបានបែងចែកទៅតាមហ្នឹងផងដែរ។ ជុំវិញបញ្ហានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ថ្មីៗនេះបានធ្វើការចំណែករំលែកអំពីចំណេះដឹងថ្មីមួយ ទាក់ទងទៅនឹងមូលហេតុអ្វី ដែលធ្វើឱ្យក្រ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រធានក្រុមហ៊ុន KW Cambodia រូបនេះ បានបង្ហាញថា ចំណុចសំខាន់បំផុតទីមួយ គឺភាពខ្ជិលច្រអូស ។ ជាការពិតណាស់ភាពខ្ជិលច្រអូសគឺតែងធ្វើឲ្យមនុស្សមិនអាចសម្រេចកិច្ចការងារអ្វីបានឡើយ ដែលជាហេតុធ្វើឲ្យក្រងើបមុខមិនរួចតែម្ត តែបើចង់គេចផុតពីភាពក្រក្រីនោះ គឺយើងចាំបាច់ត្រូវតែមានភាពឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងធ្វើការងារ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា បានលើកពាក្យចាស់មួយថា ៖ ” មាគ៌ាឆ្ពោះទៅរកភាពជោគជ័យ គឺគ្មានដានជើងរបស់មនុស្សខ្ជិលឡើយ” ។

ដោយឡែកឧកញ៉ាបណ្ឌិត គីម ហ៊ាង សង្កត់ធ្ងន់បន្ថែមថា ប្រសិនបើអ្នកឧស្សាហ៍ព្យាយាមហើយនៅតែក្រ គឺដោយសារតែអ្នកឧស្សាហ៍ខុសរឿង ក្នុងន័យនេះលោកចង់សំដៅថាអ្នកបានព្យាយាមហើយ ប៉ុន្តែមិនចំពេលវេលា មិនត្រូវតាមកាល:ទេស: ឬខុសជំនាញ និងការងារជាដើម ក៏ជាហេតុធ្វើឲ្យអ្នកក្របានផងដែរ។

មួយវិញទៀតគឺទាក់ទងជាមួយចំណេះដឹង ក្នុងន័យនេះ អ្នកជំនាញខាងអចលនទ្រព្យរូបនេះ បានពន្យល់ថាបើសិនជាអ្នកមិនចេះ នោះច្បាស់ជាក្រហើយ ដើម្បីក្លាយជាអ្នកមានបានគម្បីត្រូវតែមានចំណេះដឹងខ្ពស់។ តែទោះជាយ៉ាងណាលោក ក៏បានបញ្ជាក់ផងដែរថាបើទោះបីជាចេះយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាក្លាយជាអ្នកមាននោះទេ លុះត្រាតែចេះហើយ ត្រូវតាមជំនាញទៀត។

ចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យក្រ គឺការរកចំណូលបានតិចជាងការចំណាយ ខណ:លោកឧកញ៉ាបណ្ឌិត បាននិយាយថាប្រសិនបើបុគ្គលមួយ គាត់រកបាន ១ ពាន់ តែគាត់ចាយរហូតដល់ទៅ ២ ពាន់ នោះច្បាស់ជាក្រហើយ។

ជារួមមក ឧកញ៉ាបណ្ឌិត គីម ហ៊ាង សរុបថាភាពខ្ជិលច្រអូស គ្មានចំណេះដឹង និងការចាយវាយលើសចំណូល គឺជាមូលហេតុដែលធ្វើឲ្យក្រហើយ តែអ្វីដែលសំខាន់ជាងនេះទៀត នោះគឺជាខ្លួនយើងទៅវិញទេ ថាអាចចៀសផុតពីចំណុចដែលបានលើកឡើងនៅខាងលើនេះបានឬអត់ ៕