ណែនាំ​ឲ្យ​ស្គាល់​ សេដ្ឋី​សល់​លុយ​វាល់​លាន ១០ នាក់​និយម​ជិះ​ឡាន​ស៊េរី​ទាប ​តម្លៃ​អន់ជាង​ Prius ទៅទៀត​

អន្តរជាតិ

មិន​ខ្វះទេ សេដ្ឋីៗដែល​ចូលចិត្ត​ចាយ​​លុយ​លើ​សម្ភារៈ​ មិន​ថា​ឡាន​ ឬ​របស់របរ​ផ្សេងៗតាម​អ្វី​ដែលពួកគេចង់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនមែន​គ្រប់​មហាសេដ្ឋី​សុទ្ធតែ​ខ្វាយខ្វល់​ជាមួយ​សម្ភារៈនិយម​អស់​ទាំងនេះ​ឡើយ។ ជាក់ស្ដែង​ Bill Gates នៅ​តែ​ពាក់​នាឡិកា​តម្លៃ​ក្រោម ៧០$ ខណៈ​ Mark Zuckerberg នៅ​តែ​ពាក់​អាវ​យឺត​ពេល​ឡើង​កម្មវិធី​នានា។

​ឧកញ៉ញ៉ូស៍ នាំ​ឲ្យ​ស្គាល់​​មហាសេដ្ឋីល្បីឈ្មោះ​ ១០ រូប​ មាន​ប្រាក់​វាល់​លាន​តែ​នៅ​ជិះ​រថយន្ត​ចាស់​តម្លៃ​អន់ជាង Prius ផង​៖

  1. Jeff Bezos មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២៥,៦ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Honda Accord ឆ្នាំ ២០១៣ ដែល​មាន​តម្លៃ​ត្រឹម ២២ ០០០ ដុល្លារ​ដដែល។
  2. Bill Gates មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០៩,១ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Ford Focus ឆ្នាំ ២០០៨ ដែល​មាន​តម្លៃ​តិច​ជាង ១៥ ០០០ ដុល្លារ​ ឬ​ថ្លៃ​បំផុត ២២ ០០០ ដុល្លារ។
  3. Warren Buffett មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១៣,៦ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Cadillac DTS ដល់​ទៅ​ជាង ១០ ឆ្នាំ​ រហូត​កូនស្រី​បញ្ចុះបញ្ចូល​ឲ្យ​ដូរ​រថយន្ត​ទើប​លោក​ព្រម​ដូរ​យក​ម៉ាក Cadillac XTS ដែល​មាន​តម្លៃ ៤៥ ០០០​ ដុល្លារ​ម្ដង​។
  4. Mark Zuckerberg មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧៤,១ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Acura TSX ដែល​មាន​តម្លៃ​ត្រឹម ៣០ ០០០ ដុល្លារ​ដដែល។
  5. Larry Page មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨៩,៦ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Toyota Priusឆ្នាំ ២០១៩ ដែល​មាន​តម្លៃ​ត្រឹម ២៣ ៧៧០ ដុល្លារ​ដដែល។
  6. Sergey Brin មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨៥,៨ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Toyota Prius ដូច​ដៃគូ​សហការ Larry ដដែល​។
  7. Steve Ballmer មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨៧,៥ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Ford Fusion Hybrid ឆ្នាំ ២០១០ ដែល​មាន​តម្លៃ​ត្រឹម ២៨ ០០០ ដុល្លារ​ដដែល។
  8. Michael Bloomberg មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩៤,៥ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Chevrolet Suburban ដែល​មាន​តម្លៃ​ត្រឹម ៤០ ០០០ ដុល្លារ​ដដែល។
  9. Jack Ma មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៣,៥ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Roewe RX5 SUV ឆ្នាំ ២០១៨ ដែល​មាន​តម្លៃ​ត្រឹម ២២ ៣០០ ដុល្លារ​ដដែល។
  10. Alice Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦១,៤ពាន់​លាន​ដុល្លារ តែ​នៅ​ជិះ​រថយន្ត Ford F-150 King Ranch ឆ្នាំ ២០០៦ ដែល​មាន​តម្លៃ​ត្រឹម ៩ ០០០ ដុល្លារ​ដដែល៕

ប្រភព: scmp