រដ្ឋមន្រ្តី​កសិកម្ម​បង្ហើប ផលិតផល​កសិកម្មកម្ពុជា​ត្រូវ​ឆ្លង​កាត់​ ៧ ដំណាក់​កាល​ ទើប​​នាំ​ទៅ​ចិន​​បាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បាន​បង្ហាញពី​ដំណើរការ​នៃ​ការ​បើក​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​សិកម្ម​កម្ពុជា​ទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចែករំលែកជាព័ត៌មានពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​រូប​នេះ​បាន​លើកពី​ភាព​ចាំបាច់ដែល​ផលិតផល​កសិកម្ម​កម្ពុជា​ត្រូវឆ្លងកាត់ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលាជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។

ដំណាក់កាលទាំង ៧ ដែល​រដ្ឋមន្រ្តីលើក​បញ្ជាក់​រួមមាន​ រួមមាន៖

1/ការស្នើសុំបើកទីផ្សារ
2/ការវាយតម្លៃហានិភ័យសមាសភាពចង្រៃ
3/ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម
4/ការរៀបចំសេចក្តីព្រាងពិធីសារ និងចុះហត្ថលេខា
5/ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងពិធីសារ
6/ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ
7/ការសម្រេចចិត្តបើកទីផ្សារ

បើ​តាមលោក​រដ្ឋមន្រ្តី ករណីកម្ពុជា​បាន​ស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត៕