កំពុងដង្ហោយហៅរកជំនួយស្រាប់ ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ ប្រគល់ថវិកាជាង ២ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យកុមារអង្គរ

សង្គម​និង​សេដ្ឋកិច្ច

ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩ ​ដែល​ធ្វើ​ឲ្យ​ការ​ទទួល​ជំនួយ​ពី​ក្រៅ​ប្រទេស ​ធ្លាក់​ចុះ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ ដែល​ជា​មន្ទីរពេទ្យ​ ពិនិត្យ​ ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​ តាំង​ពី​ឆ្នាំ​ ១៩៩៩​ បាន​នឹង​កំពុង​ព្យាយាម​កៀង​គរ​ជំនួយ​ក្នុង​ស្រុក​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​ការ​របស់​មន្ទីរពេទ្យ រហូត​ដល់​ចប់​ឆ្នាំ​ ២០២១​នេះ​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីចូលរួមចំណែកជួយដល់ដំណើរការនៃមន្ទីរព្យាបាលសម្រាប់កុមារនៅកម្ពុជាមួយនេះ លោក សោម សម្បត្តិ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បាននាំយកថវិកាចំនួន ២២,០២០ដុល្លារអាមេរិក ទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។

គួរជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ ជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មិន​ត្រឹម​តែផ្តល់​សេវាសុខាភិបាលដល់​​កុមារ តាំងពីជាង ២០​ឆ្នាំមកទេ តែមន្ទីរពេទ្យ​កុមារអង្ករ ក៏ជាមជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ របស់​សិស្ស និស្សិត​ និង​មន្ត្រីសុខាភិបាល​ផ្សេងទៀតផងដែរ៕