វិស័យ​ដឹកជញ្ជូនធ្លាក់ចុះជាង ៦០% ក្រុមហ៊ុន​បន្ត​បន្ទាប់ប្រឈមបិទទ្វារ ​ឈាន​ទៅក្ស័យធន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនប្រមាណ៦០-៧០% ក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងការបិទ ឬក្ស័យធន បើសិនជាបញ្ហាកូវីដ-១៩ នៅតែបន្ដការរីករាលដាល និងអូសបន្លាយយូរ។ នេះ​បើ​តាម​ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់​បណ្តាញ​ព័ត៌មាន Freshnews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា មានការប្រឈមជាច្រើន ចាប់តាំងពីចាប់ផ្ដើម ផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានធ្លាក់ចុះនូវទំនិញនាំចេញ-នាំចូល ព្រមទាំងធ្លាក់ចុះនូវចំណូលក៏ដូចជាការងារជាច្រើន។

លោកបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួនមានចំណូល អាចបន្ដដំណើរការជាធម្មតា ប៉ុន្ដែមានចំនួនតិចប្រមាណ១០ភាគរយប៉ុណ្ណោះ ប៉ុន្ដែភាគច្រើន៦០ទៅ៧០ភាគរយ បានជួបនូវបញ្ហា ខណៈដែលរហូតមកដល់ពេលនេះ មានក្រុមហ៊ុនខ្លះបានព្យួរការងារ និងក្រុមហ៊ុនខ្លះបានបិទតែម្ដង៕