ម្ចាស់បុរីល្បីឈ្មោះ លោក ឈឹម បញ្ញា ទទួលបានគោរមងារជា “ឧកញ៉ា”

ជុំវិញ​ឧកញ៉ា

លោក ឈឹម បញ្ញា អគ្គនាយកបុរី ចន្ទខាស់សល និងជាអ្នកជំនួញអចលនទ្រព្យវ័យក្មេងលេចធ្លោល្បីឈ្មោះម្នាក់ក្នុងចំណោមពាណិជ្ជករអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហរទ័យ​ព្រះរាជទាន តែងតាំងផ្តល់គោរមងារជា «ឧកញ៉ា​ » កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ឈឹម បញ្ញា ត្រូវ​បាន​ប្រភព​មួយ​​ទម្លាយ​ឲ្យ​ដឹង​​ថា គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​ម្នាក់ និងជាអតីតយុវជនវ័យក្មេងដែលមានភាពក្លាហានម្នាក់ ធ្លាប់ទៅសិក្សានៅប្រទេសសិង្ហបុរី អស់រយៈពេល ១៣ ឆ្នាំ​។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាត្រូវបានចាត់ថា ជាស្ថាបនិក បុរីច័ន្ទខាស់សល ដ៏ឆ្នើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយក៏​ជា​​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង ។ ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ​ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា បែប​នេះ៕