កង់នាំ​ចេញ​ពីខ្មែរ​មិន​ស្ទះទេ ៩ ខែ​ រកចំណូល​បាន​ជាង ៤០០ លាន​ដុល្លារ មាន​ទីផ្សារ​ធំ​ពីរ​ចាំ​ទទួលទិញ

សង្គម​និង​សេដ្ឋកិច្ច

បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ ៩ ខែក្នុង​ឆ្នាំ ២០២១ កម្ពុជាបាននាំ​ចេញកង់​ទៅទីផ្សារក្រៅប្រទេស​បានចំនួន​១.៨៦លានគ្រឿង រកចំណូលបានជាង ៤០០ លានដុល្លារ។ អាមេរិក និង​អឺរ៉ុប​ជា​ទីផ្សារធំ​បំផុត​សម្រាប់នាំ​ចេញ​កង់ពីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិខែមីនា ២០២១ កម្ពុជា​មាន​រោងចក្រផលិតកង់ធំៗចំនួន ៥ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​ជាទី​តាំង​ផលិត​និង​ដំឡើង​កង់​ធំ​បំផុត​របស់​កម្ពុជា សម្រាប់​នាំចេញ​​ទៅកាន់ប្រទេសចំនួន៥០ក្នុងពិភពលោក មាន​ដូចជា សហរដ្ឋអាមេរិក អាលឺមង់ អង់គ្លេស អូស្រ្តាលី កាណដា ដាណឺម៉ាក់ ក្រិច ស្វីស កូរ៉េ អ៊ីតាលី ឥណ្ឌា ជប៉ុន ចិន និងណ័រវេ និងមានប្រទេសមួយចំនួទៀត។

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ នៅ​អាស៊ាន និង​លេខ​ ៥ លើ​ពិភពលោក​ក្នុង​នាម​ជា​ប្រទេស​ដែល​នាំចេញកង់ទៅ​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​ក្នុង​ឆ្នាំ​ ២០២០​។ កាលឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ ជាង៥០០លានដុល្លារ៕