មួយ​តួខ្លួន​ Bill Gates មាន​របស់​ពីរ​​យ៉ាង​ដែល​​មហាសេដ្ឋី​មាន​បំផុត​ទី ៤ នេះ កម្រ​ចាយ​លុយ​បំផុត

អន្តរជាតិ

មហាសេដ្ឋី​លំដាប់​ថ្នាក់​ទី ៤ មាន​បំផុត​លើ​លោក Bill Gates បច្ចុប្បន្ន​គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣២,៦ ពាន់​លាន​ដុល្លារ តែ​ជាមួយ​ទំហំ​ប្រាក់​ដ៏​ច្រើន​សឹងតែ​មួយ​ជីវិត​ចាយ​មិន​អស់​នេះ ស្ថាបនិក​ក្រុមហ៊ុន Microsoft មិន​ដែល​ចំណាយ​លើ​រឿង ២​ យ៉ាង​នេះ​ដាច់ខាត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្ថុ ២ យ៉ាង​ដែល Bill Gates មិន​ដែល​ខ្ជះខ្ជាយ​លុយ​ទៅ​លើ​នោះ​គឺ ទី ១ គ្រឿង​អលង្ការ​។ បើ​សិន​ជា​អ្នក​ឧស្សាហ៍​សង្កេត និង​តាមដាន​ពី​សកម្មភាព​របស់​មហាសេដ្ឋី​រូប​នេះ នោះ​អ្នក​នឹង​ចាប់​អារម្មណ៍​ថា​ រាល់​ពេល​ឡើង​កម្មវិធី​នានា Bill Gates មិន​ដែល​មាន​ពាក់​គ្រឿង​អលង្ការ​ស្អេកស្កះ​ឡើយ ពោល​តែ​នាឡិកា​មួយ​គ្រឿង​តម្លៃ​ក្រោម ៧០ ដុល្លារ​ប៉ុណ្ណោះ។

រឿង​មួយ​ទៀត ដែល Bill Gates មិន​ដែល​ខ្វាយខ្វល់​នោះ​គឺ សម្លៀកបំពាក់។ មិន​សូវ​ខុសគ្នា​ពី បិតា​បច្ចេកវិទ្យា Steve Jobs និង Mark Zuckerberg សហ​ស្ថាបនិក Bill & Melinda Gates Foundation កម្រ​គិតគូរ​ការ​ស្លៀកពាក់​ជា​ធំ​ណាស់ ពោល​លោក​ច្រើនតែ​ពាក់​អាវ​ចាក់ ពីលើ​អាវ​ធម្មតា​តែ​ប៉ុណ្ណោះ។

ថ្វីបើ​មិន​ចូលចិត្ត​ចំណាយ​លើ​វត្ថុ​អស់ទាំង​នេះ​សម្រាប់​ខ្លួនឯង​មែន តែ​សម្រាប់​អតីត​ភរិយា Melinda បុរស​រូប​នេះ​មិន​ដែល​ស្ដាយ​រឿង​ជះ​លុយ​ឡើយ ដោយ​ជា​និច្ចកាល​លោក​តែង​និយាយ​ថា សុខ​ចិត្ត​ទិញ​របស់​ល្អៗ​ឲ្យ​ប្រពន្ធ។

បញ្ជាក់​ដែរ​ថា Bill Gates និង Melinda បាន​ប្រកាស​ចែកផ្លូវ​គ្នា​កាលពី​ខែ​ឧសភា​កន្លង​ទៅ បន្ទាប់​ពី​អ្នក​ទាំង ២ យល់​ថា​មិន​អាច​ដើរ​រួម​ផ្លូវ​ជាមួយ​គ្នា​ទៀត​បាន តែ​យ៉ាងណា​អ្នក​ទាំង ២ នៅ​បន្ត​រក្សា​ទំនាក់​ទំនង​ល្អ​ដូច​ដើម ដោយ​តែង​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជាមួយ​គ្នា​ជា​ញឹកញាប់​ផង​ដែរ៕

ប្រភព: luxurylaunches