ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានតែងតាំងជាឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​កូរ៉េ

ជំទាវស្រុកខ្មែរ សង្គម​និង​សេដ្ឋកិច្ច

លោក​ស្រី ជ្រឹង បុ​ទុម​រង្សី ត្រូវបាន​តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ខណៈដែលការតែងតាំងនេះ គឺបន្ទាប់ពី​លោក ឡុ​ង ឌី​ម៉​ង់ ត្រូវបានបញ្ចប់​អាណ​ត្តិ​បេស​កម្ម​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នៅ​ទឹកដី​ប្រទេស​កូរ៉េ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ស្រី ជ្រឹង បុ​ទុម​រង្សី ​បច្ចុប្បន្ន​កាន់តួនាទីជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​មហាក្សត្រ​នៃកម្ពុជា ​ប្រោស​ព្រះ​រាជទាន​នូវ​មុខងារ​ជា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ហើយដែល​តាម​គម្រោង​លោក​ស្រី​នឹង​ហោះហើរ​ពី​ទឹកដី​កម្ពុជា​ទៅ​កូរ៉េ​នា​ថ្ងៃ​ទី ១០ស្អែកនេះ។

ភ្លាមៗបន្ទាប់ទទូលបានសេចក្តីសម្រេចតែងតាំង លោកស្រីថ្លែងថា “នាងខ្ញុំនឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល”។

សូមបញ្ជាក់ថា លោកស្រី ជ្រឹង បុ​ទុម​រង្សី ធ្លាប់ជាប្រធានគណៈពង្រឹងឃុំកោះអន្លង់ចិន នៃក្រុងតាខ្មៅ ខេត្តកណ្តាល ពីខាងគណបក្សប្រជាជនកម្ពុជា និងធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការ នៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ហើយក្រោយមកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រីត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕