៥គីឡូម្នាក់ថ្ងៃស្អែកម៉ោង ៩ ចែកFree ខេមរៈ សិរីមន្ត ប្រកាសបងប្អូនមកយកមៀនប៉ៃលិនទិញពីផ្សារកសិផលធម្មជាតិ ឡេង​ ណាវ៉ាត្រា នៅផ្ទះលោក

កម្សាន្ត

ខណៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានរួមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ និងលោក ហេង ឡុង ចុះទៅប្រមូលទិញផ្លែមៀនប៉ៃលិនដោយផ្ទាល់ដល់ចំការនៅខេត្តបាត់ដំបង ស្របដែលលោកត្រឡប់មកវិញ ប្រកាសទិញផ្លែមៀន ៥តោន ពីផ្សារកសិផល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចែកជូនបងប្អូនបរិភោគដោយមិនគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងរសៀលថ្ងៃសុក្រនេះ មៀនប៉ៃលិន ដែលលោកបានបញ្ជាទិញពី ផ្សារកសិផលធម្មជាតិ របស់ អ្នកឧញ្ញា ឡេង ណាវ៉ាត្រា បានមកដល់គេហដ្ឋានលោកហើយ។

លោក ខេមរៈ សិរីមន្ត ថ្លែងថា ពេលនេះខ្ញុំត្រៀមចែកចាយ មៀន ប៉ៃលិន នេះ ទៅតាមមណ្ឌល និង ស្អែកម៉ោង ៩ព្រឹក បងប្អូនអាចមកទទួលយក មៀន ក្នុងមួយនាក់ ៥គីឡូ ដោយឥតគិតថ្លៃនៅផ្ទះរបស់ខ្ញុំបាទផ្ទាល់ និងសូមអធ្យាស្រ័យមៀន មានកំណត់មិនអាចជូនបងប្អូនបានគ្រប់គ្នានោះទេ។

ការអន្តរាគមន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ជាទិញបន្តចំនួន ៥តោននៅពេលនេះ គឺបាននាំមកនូវក្តីរីករាយជាខ្លាំងរបស់ប្រជាពលរដ្ឋជាម្ចាស់ ក្នុងការជួយរំលែកការខាត់បង់ និងជួយដោះទាល់របស់ពួកគាត់ផងដែរ៕

ទីតាំង https://goo.gl/maps/C9cNhVzzkGarQ1gV8