អភិបាលខេត្តបន្ទាយមានជ័យ កៅឆាយ​ផ្លែ​មៀន​អ្នក​ឧកញ៉ា​ឡេង ណាវ៉ាត្រា​ មួយ​តោន​ទាំងព្រឹក​ ទុក​​ចែកជូនមន្រ្តីរាជការ​ក្នុង​ខេត្ត

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅ​ព្រឹកថ្ងៃទី១០ កញ្ញានេះ បានកៅឆាយ​ចុះ​ទិញផ្លែមៀនចំនួន ១តោន នៅ​ផ្សារ​សហគមន៍​ខេត្ត​បន្ទាយមានជ័យ ដើម្បី​យកទៅ​ចែកជូនមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីសុខាភិបាលប្រចាំការយកសំណាក និងនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ក្រៅពីមានលក់ផលិតផលបន្លែត្រីសាច់ របស់បងប្អូនប្រជាកសិករក្នុងខេត្តនាចុងសប្តាហ៍ ក៏​មាន​ការ​នាំមក​លក់ផ្លែមៀនមកពីខេត្តបាត់ដំបង ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយប្រមូលទិញពីកសិករ ដើម្បីលក់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ថា ថ្មីៗនេះ​ក្រោយ​ការអំពាវនាវ​របស់​រដ្ឋាភិបាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ដឹកនាំ​ក្រុម​ការងារ​ចុះប្រមូលទិញផ្លែមៀនដល់ចំការ​កសិករ​នៅ​ខេត្ត​បាត់ដំបង ដែល​កកស្ទះ​មិន​អាច​នាំ​ចេញ​បាន ដោយ​បែងចែកលក់តាមផ្សារ និង​ខេត្តក្រុងនានា ជា​ការ​រួមចំណែក​រកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕