ម្ចាស់បទរបាំចងស្នេហ៍ លោក ខាន់ ជេមស៍ ប្រកាសលក់ហ្វ្រេនឆាយផ្គត់ផ្គង់ម្ហូបអាហារ​ដ៏មានឱជារស ស្តេចបក្សី ជាមួយកំពូលមុខម្ហូបទាំង ៤

កម្សាន្ត

ម្ចាស់បទ “របាំចងស្នេហ៍” លោក ខាន់ ជេមស៍ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នាលើអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលមានឈ្មោះថា “ស្ដេចបក្សី” ជាប្រេនល្បីឈ្មោះចូលខ្លួនមកផ្គត់ផ្គង់ម្ហូបអាហារដ៏មានឱជារស អនាម័យ និងតម្លៃសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះហត្ថលេខានេះ លោក ខាន់ ជេមស៍ បានបង្ហាញសុទិដ្ឋិនិយមថា ការសម្រេចចិត្តចាប់ដៃគូសហការវិនិយោគលើហ្វេនឆាយ ស្តេចបក្សី នេះ ព្រោះលោកមើលឃើញថានឹងដើរទៅមុខខ្លាំង ដោយសារតែយើងមានមុខម្ហូបអាហារដែលឆ្ងាញ់ៗ ពិសេស គឺជាម្ហូបអាហារជួយដល់សុខភាពទ្រទ្រង់រាងកាយទាំងក្មេងៗ និងមនុស្សចាស់ ព្រោះយើងមានកំពូលមុខម្ហូបទាំង ៤ គឺ ស៊ុបព្រុយឆ្លាម ស៊ុបមាន់ខ្មៅ មាន់ស្រែ និងទាកាប៉ាឆាខ្ទិះ រួមទាំងនឹងម្ហូបជាង ៤០មុខទៀត។

ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះ យើងឃើញថា មានបងប្អូនជាច្រើនស្ទើរតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ បានទិញហ្រេ្វនឆាយ ស្តេចបក្សី ជាមួយនឹងតម្លៃពិសេសជូន គឺមួយកញ្ចប់ហ្វេ្រនឆាយមានតម្លៃត្រឹម ៤.៤០០$ ប៉ុណ្ណោះ ដែលតម្លៃពេញ ៤.៩៩៩$ ហើយសម្រាប់នៅក្នុងឪកាសប្រូមូសិននេះ ស្តេចបក្សីក៏មានការបញ្ចុះតម្លៃជូន ៥០០$ សម្រាប់បងប្អូនដែលទិញឥឡូវនេះ។

បងប្អូនសហការជាមួយហ្រ្វេនឆាយស្តេចបក្សី គឺការផ្តល់ប្រយោជន៍ គឺដូចជាម្ចាស់ភាគហ៊ុនមួយរបស់ក្រុមហ៊ុនហ្រ្វេនឆាយ ស្តេចបក្សី។

មួយវិញទៀត សម្រាប់អ្នកទិញហ្វេ្រនឆាយ យើងបានព្យាករណ៍ដឹងថា គាត់អាចលក់ខ្ទង់មួយថ្ងៃពីរចន្លោះចំណូលសរុបអាច ២០០ ទៅ ២៥០$ លើសពីនេះ យើងក៏បង្រៀនគាត់ឲ្យចេះនូវបច្ចេកវិទ្យាជីឌីថល គឺចេះប៊ូតផេក និងវិធីសាស្រ្តជំរុញឲ្យការរបស់គាត់លក់ដាច់ខ្លាំងផងដែរ។ លោក ខាន់ ជេមស៍ បញ្ជាក់។

បើតាមលោក ខាន់ ជេមស៍ បន្តថា មែនទែនទៅគឺយើងរៀបចំឲ្យគាត់រួចជាស្រេចតែម្តង សម្រាប់បងប្អូនដែលទិញកញ្ចប់ហ្រ្វេនឆាយ ស្តេចបក្សី ជាមួយនឹងការផ្តល់ជូនហ្វ្រីទាំងអស់ ដូចជា តុប ទូទឹកកក និងសម្ភារៈ ហើយបងប្អូនដែលមិនបាច់ចេះធ្វើម្ហូបក៏អាចលក់បានដែរ ព្រោះយើងមានរៀបចំមុខម្ហូបជូនគាត់ស្រាប់ៗ ដោយគ្រាន់តែចូលខ្លួនមកលក់គឺចំណេញលុយបង្កើនចំណូលជារៀងរាល់ថ្ងៃ។

សម្រាប់ពុកម៉ែបងប្អូន ដែលមានបំណងចង់បើកអាជីវកម្មថ្មី អាចទិញហ្រេ្វនឆាយ “ស្ដេចបក្សី” យកទៅលក់បន្តបានគ្រប់ ២៥រាជធានី/ខេត្ត ដោយគ្រាន់តែចំណាយដើមទុនប្រមាណ ៤.៤០០$ ក្នុងឪកាសប្រូមូសិននេះ សូមទាក់ទងមកលោក ខាន់ ជេមស័ ដោយផ្ទាល់តាមរយៈលេខទូរសព្ទ 093 443 442 ឬផេកហ្វេសបុក https://web.facebook.com/KhanJamesOfficial/posts/4683877621651851?_rdc=1&_rdr