ទើប​តែ​ទទួល​បាន​ពាន​ពី​ប្រទេស​ថៃ​ថ្មីៗ​នេះ​សោះ ពេល​នេះ​ជំទាវ​ឧកញ៉ា សៀង ចាន់ហេង បាន​ពាន​រង្វាន់​​ថែម​១​ទៀត​ហើយ​ពី​ប្រទេស​ហ្វីលីពីន

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ ថ្មីៗ​នេះ ត្រូវ​បាន​តំណាងស្ថាបន្ថ ពានរង្វាន់នៃប្រទេសហ្វីលីពីន បានអញ្ចើញផ្តល់ពានរង្វាន់ និងលិខិត​ថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត​​ បន្ទាប់​ពី​លោក​ជំទាវ​​បាន​ជួយ​ដល់​ប្រជាជន​ហ្វីលីពីន។ នេះ​បើ​តាម​ការ​ឲ្យ​ពី​​Facebook page លោកជំទាវឧកញ៉ាបណ្ឌិត​ដែល​​បាន​​ផុស​លើ​បណ្ដាញ​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​ឲ្យ​ពី​​Facebook page លោកជំទាវឧកញ៉ាបណ្ឌិត​​បាន​សរសេរ​បែប​នេះ​ថា”​តំណាងស្ថាបន្ថ ពាន​រង្វាន់​នៃ​ប្រទេស​ហ្វីលីពីន បានអញ្ចើញផ្តល់ពានរង្វាន់ និងលិខិតថ្លែងអំណរគុណ​ដល់លោក​ជំទាវ​ឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង ដែលប្រទេស និងប្រជាជនហ្វីលីពីន បានទទួលស្គាល់នូវការរួមចំណែករបស់លោកជំទាវឧកញ៉ាបណ្ឌិត ក្នុងកិច្ចការសង្គម សប្បុរសធម៌ ជាពិសេសលោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បានចូលរួមជួយដល់ប្រជាជនហ្វីលីពីន៕”

ពាន​រង្វាន់​ខាង​លើ មិន​មែន​ជា​ពាន​លើក​ដំបូង​ឡើយ​របស់​លោក​​ជំទាវ​ឧកញ៉ា​ឡើយ ។ លោកជំទាវ​ឧកញ៉ា​មហាឧបាសិកាបណ្ឌិត សៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​។ ថ្មីៗ​នេះ លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត ទើប​តែ​ទទួល​បាន​ពាន់​រង្វាន់​១​ផង​ដែរ​ពី​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ ដែល​មាន​ឈ្មោះ​ថា “មោទនភាព AEC ឯកអគ្គរាជទូតសន្តិភាពពិភពលោក ” ៕