រដ្ឋាភិបាលចិន គ្រោងពង្រឹងច្បាប់ថ្មីមួយ ស្របពេលរថយន្តអគ្គិសនី មានការកើនឡើងខ្លាំង

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា លោក Xiao Yaqing បាននិយាយនៅថ្ងៃចន្ទនេះថា ដោយមើលឃើញនៅប្រទេសចិនមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីច្រើនកកកុញពេក ទើបរដ្ឋាភិបាលនឹងធ្វើការលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងនោះ ​ងាកមកចាប់ដៃរួបរួមសហការណ៍ជាមួយគ្នាវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ ក៏បាននិយាយផងដែរថា ប្រទេសចិន និងធ្វើឲ្យមានភាពប្រសើរឡើងចំពោះស្ថានីយ៍បញ្ចូលថាមពល រួមទាំងអភិវឌ្ឍជុំវិញការលក់ប្រភេទរថយន្តអគ្គិសនីទាំងនេះ ទៅកាន់ទីផ្សារនៅតាមទីជនបទផងដែរ ។

បន្ថែមពីនោះរដ្ឋាភិបាល និងលើកកម្ពស់ឲ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលអគ្គិសនីវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងថែមទាំងបានជំរុញឲ្យក្រុមហ៊ុនផលិតឡានអគ្គិសនីនៅក្នុងប្រទេសដូចជា Nio Inc, Xpeng Inc និង BYD Co Ltd ធ្វើការពង្រីកសមត្ថភាពក្នុងការផលិតរថយន្តរបស់ខ្លួនបន្ថែមទៀត ។

ស្របពេលជាមួយគ្នានោះ លោក Xiao បាននិយាយថា ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា កំពុងតែពន្លឿនក្នុងការស្វែងរកដំណោះស្រាយ ចំពោះការផ្គត់ផ្គង់បន្ទះឈីបរថយន្ត របស់ក្រុមហ៊ុនផលិតឡានអគ្គិសនីនៅក្នុងប្រទេស ។

លើសពីនេះ និយតករទីផ្សាររបស់ប្រទេសចិន កាលពីសប្តាហ៍មុន បានធ្វើការពិន័យទៅលើក្រុមហ៊ុនលក់បន្ទះឈីបរថយន្តចំនួន ៣ ទាក់ទងទៅនឹងការបង្កើនតម្លៃខ្ពស់ ដើម្បីជួយសម្រួលដល់ការផលិតរថយន្ត នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ៕

ប្រភព: Bdnews24