មិន​ប្រាប់​ឲ្យ​ដឹង​មុន ចាប់ដៃគ្នាធ្វើជំនួញ ឧកញ៉ា ស្រី ចាន់ថន ទៅ​ជួប​ដល់​ផ្ទះ (វីដេអូ)

ជុំវិញ​ឧកញ៉ា

“ទំនុកចិត្ត គឺជារឿងសំខាន់សម្រាប់ទំនាក់ទំនង និងមុខជំនួញ ហេតុនេះបានជាចាំបាច់ត្រូវតែបង្កើនទំនុកចិត្តទៅកាន់ដៃគូមុខជំនួញរបស់យើង”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន ជេតស៍  អ៊ិចប្រេស ខេមបូឌា ឧកញ៉ាស្រី ចាន់ថន បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលទិញសិទ្ធិផ្តាច់មុខអាជីវកម្មជេតស៍ អ៊ិចប្រេស ខេមបូឌា (Franchisees of Jet’s Express Cambodia) តាមតំបន់​គ្រប់គ្រង។

ដើម្បី​បង្ហាញការ​យកចិត្តទុកដាក់​ចំពោះដៃគូជំនួញ ឧកញ៉ា ស្រី ចាន់ថន បាន​ចុះទៅជួប​សំណេះសំណាលជាមួយតំណាងអ្នកទិញសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនសេវាបញ្ញើ និងដឹកជញ្ជូន Jet’s Express Cambodia ដល់​លំនៅ​ផ្ទាល់​ដែល​នាំ​ភាព​ភ្ញាក់ផ្អើល​​មិន​នឹកស្មានដល់​។

ក្នុងពេល​ចុះ​ជួប​លោកឧកញ៉ាបញ្ជាក់ថា ជា​កិត្តិយស​ដែល​បងប្អូន​បាន​​ទុក​ចិត្តក្នុង​ការ​សហការ​ជា​ដៃគូ​ជំនួញ​ក្នុងដំណើរការអាជីវកម្ម ផ្នែកបញ្ញើទំនិញរហ័សទូទាំងប្រទេសរបស់​ក្រុមហ៊ុន​ឧកញ៉ា ហើយ​ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗខាង​មុខ​នេះ៕

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា គឺជាក្រុមហ៊ុនបញ្ញើអីវ៉ាន់ និង ដឹកជញ្ជូនដែលផ្តល់សេវាកម្មដឹកជញ្ជូនរហ័ស និងទាន់ចិត្តដល់អតិថិជន។ បេសកកម្មសំខាន់របស់ក្រុមហ៊ុន Jet’s Express Cambodia គឺជួយលោកអ្នកក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង។ ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា នឹងបន្តដំណើរទៅមុខជានិរន្តរ៍ជាមួយតំណាង​ចែកចាយ​នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមក្នុងការទិញសិទ្ធិបន្តសាខា៖ (Franchise Jet’s Express Cambodia)អាសយដ្ឋាន៖ផ្ទះលេខ១៨២ ផ្លូវមេគង្គ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងមកលេខ៖ 099 / 016 / 068 55 77 70 ៕

សូមទស្សនាវីដេអូឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារចុះទៅ surprised តំណាងចែកចាយ Jet’s Express Cambodia៖