មក​ស្គាល់​ខ្សែ​រាជវង្ស​មាន​បំផុត​លើ​លោក​ ៧ ប្រទេស​ ខណៈ​មាន ២ នៅ​អាស៊ាន

អន្តរជាតិ

បើ​និយាយ​ដល់​​សែស្រឡាយ​រាជវង្ស នោះ​គ្រប់គ្នា​ប្រាកដ​ជា​គិតថា បុគ្គល​ដែល​បាន​ជាប់​សាច់សាលោហិត​ច្បាស់​ជា​មាន​ទ្រព្យ​ច្រើន​អនេក​ជា​មិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង ដូច​ព្រះ​រាជបុត្រ George Alexander Louis ដែល​ជា​អ្នក​ស្នង​តំណែង​រាជវង្ស​ជំនាន់​ទី ៣ នៃ​ចក្រភព​អង់គ្លេស គឺ​បច្ចុប្បន្ន​ទើប​នឹង​មាន​វ័យ ៨ ឆ្នាំ តែ​ទ្រព្យ​សម្បត្តិ​របស់​ទ្រង់​វិញ គឺ​មាន​រហូត​ដល់ ១​ ពាន់​លាន​ដុល្លារ​ឯណោះ​។

ឧកញ៉ាញូសន៍​ សូម​ណែនាំ​បញ្ជី​ឈ្មោះ​ខ្សែ​រាជវង្ស​ទាំង ៧ ប្រទេស​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក ហើយ​មាន​ ២ នៅ​តំបន់​អាស៊ាន​៖

7/ គ្រួសារ​រាជវង្ស​នៃ​ប្រទេស​ប្រ៊ុយណេ​ មាន​ទ្រព្យ​យ៉ាង​តិច ២៨ ពាន់​លាន​ដុល្លារ

6/​ គ្រួសារ​រាជវង្ស​នៃ​ប្រទេស​ថៃ​ មាន​ទ្រព្យ​រហូត​ដល់ ៦០ ពាន់​លាន​ដុល្លារ

5/ គ្រួសារ​រាជវង្ស​នៃ​ចក្រភព​អង់គ្លេស​ មាន​ទ្រព្យ​ ៨៨ ពាន់​លាន​ដុល្លារ

4/ គ្រួសារ​រាជវង្ស​នៃ​អាប៊ូដាប៊ី មាន​ទ្រព្យ​ ១៥០ ពាន់​លាន​ដុល្លារ

3/ គ្រួសារ​រាជវង្ស​នៃ​ប្រទេស​កាតា មាន​ទ្រព្យ​ ៣៣៥ ពាន់​លាន​ដុល្លារ

2/ គ្រួសារ​រាជវង្ស​នៃ​គុយវ៉ែត មាន​ទ្រព្យ​ ៣៦០ ពាន់​លាន​ដុល្លារ

1/ គ្រួសារ​រាជវង្ស​នៃ​អារ៉ាប៊ីសាអូឌីត មាន​ទ្រព្យ​ ១,៤ ទ្រី​លាន​ដុល្លារ៕

ប្រភព: lovemoney