បន្ទាន់! ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចនិងតែងតាំងអភិបាលខេត្តថ្មី ៧រូប

ព័ត៌មានថ្មីៗ

នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រ​បានចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៦រូប ឆ្លាស់គ្នា និងតែងតាំងថ្មីចំនួនមួយរូប ក្នុងនោះរួមមានដូចជា៖ អភិបាលខេត្តកំពត បាត់ដំបង ពោធិសាតិ៍ កំពង់ធំ រតនៈគីរី មណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមការផ្ទេរភារកិច្ចឆ្លាស់ខេត្តទាំងអស់នោះ មានតែអភិបាលខេត្តរតនគិរីថ្មី ប៉ុណ្ណោះដែលត្រូវបានតែងតាំងពី ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៤ ទៅជាអភិបាលនៃគណៈអភិបាលខេត្ត គឺ ឯកឧត្ដម ញ៉ែម សំអឿន។ ដោយឡែក អភិបាលខេត្តចំនួន ៦ ទៀត គ្រាន់តែត្រូវបានផ្ទេរភារកិច្ចឆ្លាស់គ្នាជាអភិបាលខេត្តថ្មីប៉ុណ្ណោះ៕