មិន​ចង់​ឲ្យ​ជឿ មហាសេដ្ឋី​មានកប់​ពពក​កំពូលៗ​​នៅប្រទេស​​កោះ​ស៊ីប ​ភាគច្រើន​​កាន់​លិខិត​ឆ្លងដែន​ ២

អន្តរជាតិ

ស៊ីប​គឺ​កោះ​មួយ​នៅ​តំបន់​អឺរ៉ុប ដែល​ជា​ឋានសួគ៌​នៃ​វិនិយោគិន​គ្រប់ៗ​រូប ដោយសារ​កត្តា​ជាច្រើន​ជំរុញ​ឲ្យ​ការ​បណ្ដាក់ទុន​មាន​ដំណើរការ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​ជា​កោះតូច​មួយ​មាន​ក្រឡាផ្ទៃ​មិនដល់ ១ ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ​ផង តែ​ស៊ីប​ក៏​នៅ​មាន​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ ៦ រូប​ប្រចាំ​ប្រទេស។

1/ John Fredriksen

បុគ្គល​មាន​ឈ្មោះ​ដំបូង​ក្នុង​បញ្ជី​គឺ​ John Fredriksen ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ជោគជ័យ​បំផុត​មួយ​រូប​ទាក់ទង​នឹង​វិស័យ​ប្រេង និង​ការ​ជីក​រក​ប្រេង​នៅ​តាម​មហាសមុទ្រ​។ ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន Seadrill ដែល​ជំនាញ​ផ្នែក​ជីក​អណ្ដូង​ប្រេង​នៅ​សមុទ្រ​ទឹក​ជ្រៅ បុរស​វ័យ ៧៧ ឆ្នាំ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១០,២ ពាន់​លាន​ដុល្លារ ហើយ​លោក​ក៏​មាន​សញ្ជាតិ​ ២ ផង​ដែរ គឺ​ន័រវែស និង​ស៊ីប​តែម្ដង​។

2/ Yakir Gabay

មហាសេដ្ឋី​ទី ២ គឺ​ Gabay ដែល​ជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​នៅ​ក្រុមហ៊ុន Aroundtown SA ដោយ​លោក​មាន​ចំណែក​សរុប​ប្រមាណ ១០%​ ផង​ដែរ។ ​បច្ចុប្បន្ន​លោក Gabay មាន​ទ្រព្យ​សរុប​ប្រមាណ ៤,៤ ពាន់​លាន​ដុល្លារ និង​មាន​សញ្ជាតិ​ ២​ ដូចគ្នា គឺ​ក្រៅពី កាន់​លិខិតឆ្លងដែន​ស៊ីប បុរស​វ័យ ៥៥ ឆ្នាំ​ក៏​មាន​សញ្ជាតិ​អ៊ីស្រាអែល​ផង​ដែរ។

3/ John Christodoulou

ចូល​មក​ដល់​ពាក់​កណ្ដាល​នៃ​បញ្ជី​ឈ្មោះ គឺ​ជា​ម្ចាស់​ក្រុមហ៊ុន Yianis Group ដែល​រកស៊ី​ទៅ​លើ​វិស័យ​អចលនទ្រព្យ ខណៈ​បច្ចុប្បន្ន​ John មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,៨ ពាន់​លាន​ដុល្លារ និង​មាន​សញ្ជាតិ ២ គឺ​ស៊ីប និង​អង់គ្លេស។

4/ Suat Gunsel

មហាសេដ្ឋី​លំដាប់​ទី ៤ ប្រចាំ​សាធារណរដ្ឋ​ស៊ីប​គឺ​ជា​ស្ថាបនិក​ និង​ជា​ម្ចាស់​សាកលវិទ្យាល័យ Near East University ហើយ​ខុសប្លែក​ពី​អ្នក​មុនៗ គឺ​លោក​ជា​ជនជាតិ​ស៊ីប​តែ​ម្ដង ដែល​មាន​ទ្រព្យសម្បត្តិ​ ២ ពាន់​លាន​ដុល្លារ​។

5/ បង​ប្អូន​ត្រកួល Haji Loannou

ចូល​ដល់​ការ​បិទ​បញ្ជី​ឈ្មោះ​អ្នក​មាន​បំផុត​នៅ​ស៊ីប គឺ​បងប្អូន​ត្រកូល Haji Loannou ដែល​អ្នក​ទាំង ២ កើត​មក​ក្នុង​ត្រកូល​អភិជន​តែម្ដង ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ជំនួញ​រកស៊ី​ផ្នែក​ផលិត​កប៉ាល់​។

ចូល​ដល់​ជំនាន់​កូនៗ Stelios បាន​ក្លាយ​ជា​ស្ថាបនិក​ និង​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍ EasyJet ជាមួយ​ប្អូន​ស្រី Clelia ហើយ​បច្ចុប្បន្ន​អ្នកទាំង ២ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ​រៀងៗខ្លួន។

យ៉ាងណា រវាង​បងប្អូន​ទាំង ២ រូប​នេះ ប្អូនស្រី​គឺ​មាន​សញ្ជាតិ​ស៊ីប​តែ​មួយ​ប៉ុណ្ណោះ ខណៈ​បងប្រុស​ Stelios វិញ​ក្រៅពី​សញ្ជាតិ​ស៊ីប គឺ​នៅ​មាន​លិខិតឆ្លងដែន​ក្រិក​មួយ​ទៀត៕

ប្រភព: Wikipedia