ទើប​ប្រកាស​ប្រាប់ពិភពលោក​​​បើកប្រទេស​​ឡើង​វិញ​ ថៃ​នឹង​រៀបចំ​ពិព័រណ៍​នាឡិកា​ធំ​បំផុត​ប្រចាំ​ឆ្នាំ

អន្តរជាតិ
266 Shares

ពិព័រណ៍​នាឡិកា​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០២១ Central International Watch Fair 2021 បាន​ប្រកាស​ធ្វើឡើង​នៅ​ប្រទេស​ថៃ ដែល​មាន​ទីតាំង​ជាក់លាក់​នៅ​ផ្សារ​ទំនើប Central Chidlom ជាន់ទី ៣ The Event Hall ខណៈ​នៅ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​នឹង​មាន​ដាក់​បង្ហាញ​នាឡិកា​ម៉ាក​ល្បីៗ​ជាង ១០០ ម៉ាក រហូត​ដល់​ថ្ងៃ​ទី ៣១ តុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​ជាប់ងារ​ជា​ការ​តាំង​បង្ហាញ​នាឡិកា​ធំ​បំផុត​ប្រចាំឆ្នាំ ច្បាស់​ណាស់​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​រក​ទិញ​នាឡិកា Brand មាន​គុណភាព និង​ពេញ​និយម​ដូចជា Franck Muller, Tag Heuer, Maurice Lacroix, Frederique Constant, Rado, Mido, Hamilton, Salvatore Ferragamo, Citizen, Casio, Emporio Armani និង​នៅ​មាន​ច្រើន​ម៉ាក​ទៀត។

អ្វី​ដែល​កាន់តែ​ពិសេស​គឺ​ព្រឹត្តិការណ៍​មួយ​នោះ​ នឹង​មាន​បង្ហាញ​នូវ​នាឡិកា​តែ​មួយ​គ្រឿង​គត់​ដែល​មាន​នៅ​ប្រទេស​ថៃ គឺ​ Amadeo Amadeo នាឡិកា​ពណ៌​ផ្កាឈូក រចនា​ម៉ូដ​បែប Fleurisanne ដែល​អាច​មើល​ធ្លុះ​ដល់​គ្រឿងក្នុង​នាឡិកា ខណៈ​តម្លៃ​វិញ​គឺ​ជិត ១០ លាន​បាត។

នៅ​មាន​នាឡិកា​ប្រណីត​ផ្សេង​ទៀត​ដូចជា Montblanc-Star Legacy Exo Tourbillon Slim 42mm Limited Edition 8 នាឡិកា​ពណ៌​ទឹកមាស​ជាមួយ​គ្រីស្តាល់​ត្បូងកណ្តៀង​ត្បូងពេជ្រ​ចំនួន ១៥ គ្រាប់​នៅ​លើ​លេខ និង​គ្រាប់ពេជ្រ​ Wesselton ចំនួន ៦៤ គ្រាប់​នៅ​លើ​តួ​ផង​ដែរ។

នាម​ជា​ពិព័រណ៍​នាឡិកា​ធំ​បំផុត​ច្បាស់​ជា​មាន​នាឡិកា​គ្រប់​ប្រភេទ​ជា​មិនខាន ជាក់ស្ដែង​ក៏​មាន​តំបន់​បង្ហាញ​នាឡិកា​ឆ្លាតវៃ​ដូចជា Apple, Garmin, Samsung និង Huawei ជាដើម។

កាន់តែ​អស្ចារ្យ​នោះ​គឺ អតិថិជន​អាច​ជ្រើសរើស​ម៉ូដ​ដែល​ពួកគេ​ស្រឡាញ់​តាម​រយៈ​ការ​មើល​តាម​ការ​ផ្សាយផ្ទាល់​ មុន​នឹង​សម្រេច​ចិត្ត​មក​មើល​ផ្ទាល់​នៅ​ហាង ខណៈ​ការ​ផ្សាយផ្ទាល់​នឹង​ធ្វើ​ឡើង​តាម​រយៈ​ Facebook Page ផ្លូវការ​Central Department Store ហើយ​ក៏​នៅ​មាន​ការ​បញ្ចុះ​តម្លៃ​ផ្សេងៗ​ដល់​ទៅ ៣០%​ ផង​ដែរ​សម្រាប់​ការ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​កម្មវិធី​មួយ​​នេះ៕

ប្រភព: bangkokpost

266 Shares