ដំណឹង​ល្អ!រាជធានីភ្នំពេញ គម្រោង​សាង​សង់​ស្ពានអាកាសថ្មើរជើង​ថែម​១ទៀត​ឆាប់ៗ​នេះ

សង្គម​និង​សេដ្ឋកិច្ច

មុន​នេះ​បន្តិច រដ្ឋបាលរាជធានីភ្នំពេញ បាន​ប្រកាស​ថា សាលារាជធានី​ភ្នំពេញ​បាន​សម្រេច​ទទួល​យកតាមគម្រោងគំរូប្លង់សាងសង់​ស្ពានអាកាសថ្មើរជើង​១​កន្លែង​ទៀត របស់​ក្រុម​ហ៊ុន​ Space Media ដោយ​តម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និង​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាង​សង់ស្ពានអាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វ​នឹងមហាវិថី​កម្ពុជា​ក្រោម)​ ដើម្បីផ្ដល់ភាពងាយ​ស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​ផេក​ផ្លូវ​ការ​​ឯកឧត្ដម​Khuong Sreng បាន​សរសេរ​បែប​នេះ​ថា “នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំ​ពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាង​សង់ស្ពានអាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន​ Space Media ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផល​នៃ​អង្គ​ប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន​ Space Media ដោយ​តម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរ​រៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរ​ជើងនៅ​ចំណុច​ផ្លូវ​ប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម)​ ដើម្បី​ផ្ដល់ភាព​ងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និង​បញ្ចៀស​គ្រោះ​ថ្នាក់​ជាយថាហេតុ”។

​​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​​សម្រាប់​ស្ពានអាកាសថ្មើរជើង​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​២កន្លែង​ហើយ ក្នុង​​​នោះ​មាន​នៅ ម្ដុំ​វត្ត​ជម្ពូ​វ័ន និង នៅ​ភ្លើងស្តុប​នាង​គង្ហីង ៕

ប្រភព​ផេក៖​ Khuong Sreng