កម្ពុជា​នឹង​ផ្តល់​ការគាំទ្រដល់​វិស័យ​ឯកជន ក្នុងការ​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន នៅថ្ងៃចន្ទម្សិលមិញ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានឲ្យដឹងថា ក្នុង​ស្មារតី​បុ​រេ​សកម្ម​សំដៅ​លើកកម្ពស់​ការ​ចូល​រួម​របស់​វិស័យ​ឯកជន ក្នុងការ​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ​រាជរដ្ឋាភិបាល​ ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​ការ​ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព​តាមរយៈ​ការដាក់ចេញ​និង​ជំរុញ​ការអនុវត្ត​នូវ​គោលនយោបាយ ​និង​វិធានការ​សំខាន់ៗ មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ហ៊ុន សែន អភិក្រម និងការដាក់ចេញនូវគោលនយោបាយទាំងនោះរួមមាន៖ ”​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា “២០២១-២០៣៥” និង “​ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ​”​ព្រម​ជាមួយនឹង ការបញ្ចប់​នូវ​ច្បាប់​ស្តីពី “​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​”. ,”​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​” និង “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​”​ដែល​នឹង​ចូល​ជា​ធរមាន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

សម្តេច​នាយករដ្ឋមន្រ្តី បន្តថា៖ “កម្ពុជា​នឹង​បន្ត​ជំរុញ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន​ការ​ធ្វើ​ពាណិជ្ជកម្ម ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ ​សំដៅ​ស្តារឡើងវិញ​នូវ​កំណើន​សេដ្ឋកិច្ច និង​ប្រែក្លាយ​អាស៊ាន​ឱ្យទៅជា​តំបន់​ដែលមាន​សុខសន្តិភាព ​ភាព​ធន់​និង​ការអភិវឌ្ឍន៍”

បន្ថែមលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា សម្រាប់ការគ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ រាជរដ្ឋាភិបាល​ សម្រេច​ការ​ចាក់​វ៉ាក់សាំង​បាន​ជាង ១៣,៦ លាន​នាក់​សមមូល​នឹង​អត្រា ៨៥,២៧% នៃ​ចំនួន ប្រជាជន​សរុប​១៦​លាន​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី២១​ ខែតុលា ២០២១។

ឈរលើ​មូលដ្ឋាន​នេះ​ រាជរដ្ឋាភិបាល​ បាន​កំពុង​ជំរុញ​ការ​បើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​-​សេដ្ឋកិច្ច​ឡើងវិញ​ឲ្យ​បាន​ពេល​លេញ​ក្នុង​បរិបទ​នៃ​ប្រក្រតី​ភាព​ថ្មី​ ហើយក៏​គ្រោង​នឹង​ដាក់​ចេញ “​យុទ្ធសាស្ត្រ​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី​” នៅ​ចុងឆ្នាំ ២០២១៕