កម្ពុជានឹងមិនខ្ចីលុយគេដើម្បីទិញ វ៉ាក់សាំងកូវីដ-១៩នោះទេ ខណៈជាង ៥៧លានដុល្លារ ត្រូវបានផ្តល់ពីសប្បុរសជនានា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអះអាងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះទេ ខណៈថវិកាចំនួនជាង ៥៧លានដុល្លារ ត្រូវបានផ្តល់ដោយព្រះមហាក្សត្រ និងសប្បុរសជននាសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមិនខ្ចីលុយគេ ដើម្បីទិញ វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះទេ ខណៈហ្លួងម៉ែ និងព្រះមហាក្សត្រ រួមទាំង សប្បុរសជននានាបានប្រទាន និងផ្តល់ជាបន្តបន្ទាប់បាន ចំនួនជាង ៥៧លានដុល្លារហើយ រហូតដល់បច្ចុប្បន្ននេះ។

ការអះអាងដូច្នេះក្នុងពេលសម្តេចតេជោ ថ្លែងក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ០៦ ឆ្នាំ​ឡើង និង​ប្រកាស​បើក​យុទ្ធនា​ការ ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដល់​កុមារ​អាយុ ០៥ ឆ្នាំ នៅព្រឹកនេះ។

គួររម្លឹកជូនថា គិតត្រឹមថ្ងៃទី៣១ ខែតុលាម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង៕