សម្តេច​ហ៊ុន សែន សាសង់ផ្លូវ៣៤ខ្សែ នៅ​ក្រុង​ព្រះសីហនុ​ចំណាយទឹកប្រាក់​​ជិត $៣០០ លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន សម្រេច​សាសង់​ផ្លូវ​ចំនួន៣៤ខ្សែ នៅ​ក្រុងព្រះសីហនុ ដែលចំណាយ​ទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិក ។ ការ​ធ្វើ​ផ្លូវ​ទាំង​នោះ គឺ​សម្ដេច ​បាន​​ធ្វើ​គំរូល្អសមតាមព្រះ​បរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះប​រមរតន​កោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



បន្ទាប់​ពី​ការ​ស្ថាបនា​ផ្លូវ​ទាំង​នោះ​​រួច នឹងធ្វើ​អោយ​សោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និង​មាន​សុវត្ថិភាព​ខ្ពស់ ជាមួយ​ហេដ្ឋា​រចនា​សម្ព័ន្ធប្រកប​ដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់​ប្រទេស​ដែលផ្តល់ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជាទេស​ចរ និងអ្នកវិនិយោគិន​មក​ពីគ្រប់ទីក​ន្លែងទាំងអស់។

តាម​​ទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុងការកំណត់​ប៉ូល​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជាដែលមានចំនួន៣សំខាន់គឺ ទី១/ភ្នំពេញ ទី២/ព្រះសីហនុ និងទី៣/សៀមរាប។



ខេត្តព្រះសីហនុ ក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុដ៏សំខាន់នាពេលអនាគត និងជាច្រកសេដ្ឋកិច្ចរបស់​ជាតិ​ដែល​តម្រូវអោយមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ជាពិសេសទៀតនោះ សម្តេច​តេជោ ហ៊ុន សែន នឹងបន្តខិតខំស្តា និងកសាងខេត្ត​ព្រះសីហនុ​នេះអោយមាន​សោភ័ណភាព​កាន់​តែស្រស់​ស្អាតសក្តិសមទៅនឹងព្រះបរមនាមរបស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ​ នៃកម្ពុជា៕