ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងដ៏ល្អបំផុតនៅអាស៊ី

អន្តរជាតិ

សូមអបអរសាទរដល់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈដែលមានប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងសម្រាប់ទស្សនាដ៏ល្អបំផុត ក្នុងចំណោមទីតាំងដ៏ល្អបំផុតទាំង ២៩ នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការសិក្សាដោយគេហទំព័រ Touropia Travel Guides ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុត នៅជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រ Touropia បានសរសេរថា ” នៅពេលគេនិយាយពីទីតាំងបុរាណវិទ្យា ទេសចរមិនចង់ខកខាន ចូលទៅទស្សនាអង្គរវត្ត ដែលស្ថិតប៉ែកខាងជើងប្រទេសកម្ពុជានោះទេ។ ទីនោះគឺជាសំបុកវប្បធម៌ដ៏ល្អយ៉ាងអស្ចារ្យលើពិភពលោក។ ទីនោះ មានសំណង់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័នដែលមានថ្មធំៗតម្រៀបគ្នាចេញជាព្រហ្មមុខ៤ និង ប្រាសាទតាព្រហ្ម ដែលជាប្រាសាទពុទ្ធសាសនា ដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ”។

Touropia បានដាក់រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី២០ និងខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់ទី២៨។ ដោយឡែក កោះបាលី នៃប្រទេសឥណ្ឌូនេស៉ី ជាប់ចំណាត់ថ្នាក់លេខ២ និង ឆ្នេរសមុទ្រហាឡុងបេយ៍ របស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣, ក្រុងបាងកក នៃប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៤ និងទីក្រុងបាកាន នៅមីយ៉ាន់ម៉ា ជាប់លេខ៥។

  1. Angkor, Cambodia 🇰🇭
  2. Bali, Indonesia 🇮🇩
  3. Halong Bay, Vietnam 🇻🇳
  4. Bangkok, Thailand 🇹🇭
  5. Bagan, Myanmar 🇲🇲
  6. Ifugao Rice Terraces, Philippines 🇵🇭
  7. Borobudur, Indonesia 🇮🇩
  8. Luang Prabang, Laos 🇱🇦
  9. Ko Phi Phi, Thailand 🇹🇭
  10. Singapore 🇸🇬
  11. Komodo National Park, Indonesia 🇮🇩
  12. Mount Kinabalu, Malaysia 🇲🇾
  13. Boracay,Philippines 🇵🇭
  14. Yangon, Myanmar 🇲🇲
  15. Hoi An, Vietnam 🇻🇳
  16. Taman Negara, Malaysia 🇲🇾
  17. Palawan, Philippines 🇵🇭
  18. Inle Lake, Myanmar 🇲🇲
  19. Chiang Mai, Thailand 🇹🇭
  20. Phnom Penh, Cambodia 🇰🇭
  21. Gili Islands, Indonesia 🇮🇩
  22. Kuala Lumpur, Malaysia 🇲🇾
  23. Phuket, Thailand 🇹🇭
  24. Vang Vieng, Laos 🇱🇦
  25. Hanoi, Vietnam 🇻🇳
  26. Perhentian Islands, Malaysia
  27. Sapa, Vietnam 🇻🇳
  28. Sihanoukville, Cambodia 🇰🇭
  29. Vientiane, Laos 🇱🇦