​សម្ភពកណ្ដាលក្រុងមួយនេះ ផ្ដោតខ្លាំងលើសុវត្ថិភាពស្ត្រី និងទារក ជាមួយនឹងវេជ្ជបណ្ឌិតមានបទពិសោធន៍​ ៣០ ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

អគារ​មន្ទីរសម្ភព​ដែលមាន​កម្ពស់ ៥ ជាន់​ស្ថិតនៅ​ម្ដុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ក្បែរ​មន្ទីរ​ពេទ្យរុស្ស៊ី បាន​បើក​បម្រើ​សេវាកម្ម​តាំងពីដើម​ខែតុលា មកម្ល៉េះ​ ជាមួយនឹងការកំណត់​អាទិភាព​ចម្បង​បំផុត គឺ​ផ្ដោតលើ​សុវត្ថិភាព​ម្ដាយ និង​ទារក ទាំង​មុនពេល​សម្រាល អំឡុងពេល​សម្រាល និង​ក្រោយពេល​សម្រាល ដោយមាន​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់ផ្នែក​ប្រចាំការ ២៤ ម៉ោង​លើ ២៤ ម៉ោង ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ លោក​ស្រី ហុង រដ្ឋា នាយក​ប្រតិបត្តិ​សម្ភព រ៉ូ​ស ឲ្យដឹងថា៖ “​យើង​មាន​អ្នកវិនិយោគ​ច្រើន​ចូលរួម​ដាក់ទុន ទាំង​ខ្មែរ និង​បរទេស ក្នុង​ទស្សនវិស័យ​រួម​តែមួយគត់ គឺ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​វិស័យ​សុខាភិបាល​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដោយ​ផ្ដោតលើ​សុវត្ថិភាព ទំនុកចិត្ត ក្ដី​ស្រលាញ់​ដល់​ស្ត្រី និង​ទារក​”​។ 

បើតាមលោកស្រី សម្ភព រ៉ូ​ស មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់​ប្រភេទ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ប្រកបដោយ​ក្រមសីលធម៌ បញ្ចប់​ការសិក្សា​នៅ​បារាំង អូស្ត្រាលី កូរ៉េខាងត្បូង ជាមួយ​បទពិសោធន៍​ការងារ​រហូតដល់ ៣០ ឆ្នាំ​។ រ៉ូ​ស ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើប​គ្រប់គ្រាន់​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​។ រីឯ​បន្ទប់​សម្រាក​វិញ ត្រូវបាន​ឌី​ហ្សា​ញ​បែប​សម័យ​ទំនើប​ផ្ដល់នូវ​ផាសុកភាព​សម្រាប់​អតិថិជន​។

May be an image of 3 people, people standing, indoor and hospital

សម្ភព រ៉ូ​ស ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០២១ នេះ មាន​ទស្សនវិស័យ​លើ​កម្ពស់​សុខភាព​ស្ត្រី និង​កុមារ​កម្ពុជា ប្រកបដោយ​ទំនុកចិត្ត និង​ក្ដី​ស្រលាញ់​។ រ៉ូ​ស មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​៖

•​ ​សម្ភព និង​រោគ​ស្ត្រី​

•​ ​សណ្ដំ និង​សង្គ្រោះបន្ទាន់​

•​ ​ទារក និង​កុមារ​។​

​អ្វីដែល​កាន់តែ​ពិសេស រ៉ូ​ស កំពុង​បញ្ចុះតម្លៃ​ជូន​អតិថិជន ១០% លើ​គ្រប់​កញ្ចប់​សេវា ដល់​ដំណាច់ឆ្នាំ​២០២១ ខណៈដែល រ៉ូ​ស មាន​កញ្ចប់​សេវា​សម្រាល ៤ ប្រភេទ គឺ​ប្រភេទ​ពេជ្រ មាស ប្រាក់ និង​សំរឹទ្ធ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 099 73 82 82 / 016 73 82 82 ឬ​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក Rose Maternity Clinic៕

May be an image of outdoors and tree